ការផ្សព្វផ្សាយពាណិជ្ជកម្មផ្អែកលើ-ចំណាប់អារម្មណ៍ តាមរយៈ AngkorGames

មគ្គុទ្ទេសក៍នៃការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន

ការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជនផ្តល់ឱ្យអ្នកប្រើប្រាស់នូវការផ្សាយពាណិជ្ជកម្មដែលមានសារៈប្រយោជន៍ដោយផ្អែកលើប្រវត្តិនៃការចូលមើល, កំណត់ហេតុសកម្មភាព,  និង ប្រវត្តិស្វែងរករបស់ពួកគេ (តទៅនេះហៅថា 'អាកប្បកិរិយាព័ត៌មាន') នៅលើសេវាកម្ម។ ក្រុមហ៊ុន Digital Angkor Co., Ltd. ប្រើប្រាស់ 'លេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្ម' ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវ ការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈសមស្រប។ លេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្មនេះ គឺ ជាឧបករណ៍កំណត់អត្តសញ្ញាណដែលចេញដោយប្រព័ន្ធប្រតិបត្តិការចល័ត (OS) ហើយត្រូវបានប្រើ ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម។

 

ការពារព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន

ក្រុមហ៊ុន Digital Angkor Co., Ltd. ផ្តល់តម្លៃយ៉ាងខ្ពស់ដល់ព័ត៌មានអ្នកប្រើប្រាស់ទាំងអស់។ យើងខ្ញុំ​មិន​ប្រមូល​ព័ត៌មាន​រសើប​ដែល​អាចមានការ​រំលោភ​បំពាន​យ៉ាង​ខ្លាំងទៅ​លើ​សិទ្ធិ, ផលប្រយោជន៍, ឬ​ឯក ជនភាព​របស់​អ្នក​ប្រើប្រាស់នោះទេ, និងមិនរួមបញ្ចូលគ្នានូវអាកប្បកិរិយាព័ត៌មានដែលប្រមូលបាន តាមរយៈលេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនដោយគ្មានការយល់ព្រមពីអ្នកប្រើប្រាស់នោះឡើយ។ អាកប្បកិរិយាព័ត៌មានដែលប្រមូលបាន តាមរយៈលេខសម្គាល់ផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានរក្សាទុករហូតដល់ 120ថ្ងៃ ក្នុងគោលបំណង ផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងមាតិកាទៅតាមតម្រូវការរបស់អតិថិជន ដោយផ្អែកលើលក្ខណៈ ប្រជាសាស្រ្ត, ការប៉ាន់ស្មានភេទ, ក្រុមអាយុ, និងចំណាប់អារម្មណ៍, ហើយបន្ទាប់មកត្រូវបានបំផ្លាញ ចោលដោយប្រើវិធីសាស្រ្តបច្ចេកទេស ដែលការពារពីការស្តារទិន្នន័យ ឬបង្កើតឡើងវិញនូវព័ត៌មាន ទាំងអស់នេះ។ ក្រុមហ៊ុន Digital Angkor Co., Ltd. មិនប្រមូលព័ត៌មានដូចជា កំណត់ហេតុពីសកម្មភាព សេវាកម្មអនឡាញដែលប្រើប្រាស់ជាចម្បងដោយកុមារដែលមានអាយុក្រោម 14ឆ្នាំនោះទេ ហើយក៏ មិនផ្តល់ការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជនដល់កុមារដែលកំណត់ឃើញថា មានអាយុក្រោម 14ឆ្នាំ ផងដែរ។

 

របៀបកំណត់ការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន

អ្នកប្រើប្រាស់អាចទប់ស្កាត់ពីការទទួលយកនូវការផ្សព្វផ្សាយពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជនបានគ្រប់ពេលវេលា,  ហើយនៅពេលដែលបានធ្វើការទប់ស្កាត់,  ការផ្សព្វផ្សាយនេះ នឹងមិនត្រូវ បានបង្ហាញអោយឃើញទៀតទេ។ ប្រសិនបើអ្នកមិនចង់ ​ឃើញនូវការផ្សព្វផ្សាយបែបនេះក្នុងកម្មវិធី ទូរស័ព្ទទេ អ្នកអាចបិទនូវការកំណត់យកអំពីការផ្សព្វផ្សាយបែបនេះបាន ដោយយោងទៅតាមការ ណែនាំដូចខាងក្រោមសម្រាប់ប្រព័ន្ធ OS នីមួយៗ:

  • ប្រព័ន្ធ Android សូមចូលទៅកាន់ម៉ឺនុយ ការកំណត់របស់ Google, ចុចយក ម៉ឺនុយការផ្សាយពាណិជ្ជកម្ម, ហើយ ដកការជ្រើសរើស ចេញពីការកំណត់នូវការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួន

  • ប្រព័ន្ធ iOS សូមចូលទៅកាន់ម៉ឺនុយ ការកំណត់,  ចុចយក ម៉ឺនុយឯកជនភាព, ចុចយក ម៉ឺនុយការផ្សព្វ ផ្សាយពាណិជ្ជកម្ម, ហើយដកការជ្រើសរើស ចេញពីដែនកំណត់នៃការតាមដានអំពីការផ្សព្វផ្សាយ ពាណិជ្ជកម្ម

 

  • ប្រតិបត្តិករប្រមូលអាកប្បកិរិយាព័ត៌មាន៖ គឺ ក្រុមហ៊ុន Digital Angkor Co., Ltd.

  • ប្រភេទនៃអាកប្បកិរិយាព័ត៌មានដែលត្រូវបានប្រមូល៖ ប្រវត្តិនៃការចូលមើលសេវាកម្មរបស់អ្នកប្រើ ប្រាស់, កំណត់ហេតុសកម្មភាព និងប្រវត្តិនៃការស្វែងរក

  • វិធីសាស្រ្តប្រមូលអាកប្បកិរិយាព័ត៌មាន៖ ប្រមូល និងបញ្ជូនដោយស្វ័យប្រវត្តិក្នុងអំឡុងពេលដែលអ្នក ប្រើប្រាស់បានប្រើនូវសេវាកម្មនិមួយៗ

  • គោលបំណងនៃការប្រមូលអាកប្បកិរិយាព័ត៌មាន៖ ដើម្បីផ្តល់នូវការផ្សាយពាណិជ្ជកម្ម និងមាតិកាទៅ តាមតម្រូវការរបស់អតិថិជនដោយផ្អែកលើលក្ខណៈប្រជាសាស្រ្ត, ការប៉ាន់ស្មានភេទ, ក្រុមអាយុ, និងចំណាប់អារម្មណ៍

  • រយៈពេលរក្សាទុកនូវរបាយការណ៍អាកប្បកិរិយាព័ត៌មាន៖ ធ្វើការរក្សាទុកបានរយៈពេល 180ថ្ងៃ ហើយ បន្ទាប់មកត្រូវបានបំផ្លាញចោលទាំងស្រុង ឬអាចរក្សាទុកដាច់ដោយឡែកមួយ ដែលប្រើនូវវិធីសាស្ត្រ ការពារ ពីការស្តារទិន្នន័យឡើងវិញ


របៀបដែលអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងបាន៖  

  • ប្រព័ន្ធ Android សូមចូលទៅកាន់ ការកំណត់ Google > ការផ្សព្វផ្សាយពាណិជ្ជកម្ម > បដិសេធ ចំណាប់អារម្មណ៍-លើការផ្សព្វផ្សាយពាណិជ្ជកម្ម

  • ប្រព័ន្ធ iOS សូមចូលទៅកាន់ ការកំណត់ > ឯកជនភាព > ការផ្សព្វផ្សាយពាណិជ្ជកម្ម > កំណត់ ការតាមដាននូវការផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកប្រើប្រាស់អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈ៖ សេវាកម្ម​អតិថិជន AngkorGames  អ៊ីមែល (Games@angkorchats.com)