លក្ខខណ្ឌប្រើប្រាស់ទូទៅរបស់ អង្គរឆាត

លក្ខខណ្ឌប្រើប្រាស់ទូទៅរបស់ អង្គរឆាត (តទៅនេះហៅថា "លក្ខខណ្ឌទាំងនេះ") អនុវត្តចំពោះ អ្នកប្រើប្រាស់ទាំងអស់ (តទៅនេះហៅថា "អតិថិជន") ដែលប្រើប្រាស់សេវាកម្ម, សំណុំកម្មវិធី និងផលិតផលផ្សេងទៀតដែលផ្តល់ដោយក្រុមហ៊ុន ឌីជីថល អង្គរ ខូអិលធីឌី តទៅនេះហៅថា "ក្រុមហ៊ុន") នឹងហៅជារួមថា "សេវាកម្មរបស់យើង"​។

 

អង្គរឆាត គឺជាកម្មវិធីទូរស័ព្ទដែលបានរួមបញ្ចូលគ្នានូវសេវាកម្មផ្ញើសារ, ដូចជាការផ្ញើសាររវាង អ្នកប្រើប្រាស់, ការហៅជាសំឡេង និងវីដេអូ, ប្រព័ន្ធផ្សព្វផ្សាយសង្គម, និងសេវាកម្មប្រព័ន្ធផ្សព្វ ផ្សាយសង្គមសម្រាប់បង្កើត និងចែករំលែកការបង្ហោះផ្សេងៗ។

 

អង្គរឆាត គឺជាកម្មវិធីដែលមានភាពល្អ​ប្រសើរ​បំផុត​សម្រាប់ការ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា។ នៅពេលប្រើប្រាស់កម្មវិធីនេះនៅក្នុងប្រទេសដទៃទៀតស្ថានភាពនៃកម្មវិធីនេះអាចនឹងមិនផ្តល់ បាននូវភាពរលូន, និងមុខងារមួយចំនួនទៀត ប្រហែលជាមិនអាចដំណើរការបាន។ អង្គរឆាត មិនទទួលខុសត្រូវទេចំពោះការខូចខាត ឬស្ថានភាពផ្សេងទៀតដែលបណ្តាលមកពីការរអាក់រអួល ទាំងនេះទេ។

 

1. និយមន័យ

នៅក្នុងលក្ខខណ្ឌទាំងនេះ ពាក្យខាងក្រោមត្រូវបានប្រើ៖

1-1. "មាតិកា" សំដៅលើអត្ថបទ សម្លេង, រូបភាព, វីដេអូ, សំណុំកម្មវិធី, កម្មវិធី, កូដ និងព័ត៌មាន ផ្សេងទៀត។

1-2. "មាតិកានេះ" សំដៅលើមាតិកាដែលអាចចូលប្រើបានតាមរយៈសេវាកម្មរបស់យើង។

1-3. "កំពុងដំណើការបង្ហោះ, -ល-." សំដៅទៅលើទង្វើកំពុងដំណើការបង្ហោះ, ការដាក់បង្ហោះ, ការដាក់បង្ហាញ,  ការផ្តល់ឱ្យ ឬធ្វើការបញ្ជូនមាតិកានៅលើសេវាកម្មរបស់យើង។

1-4. "មាតិកាដែលបានបង្ហោះ" សំដៅលើមាតិកាដែលអតិថិជនបានបង្ហោះទៅលើសេវាកម្មរបស់ យើង។

1-5. "លក្ខខណ្ឌប្រើប្រាស់បុគ្គល" យោងទៅលើលក្ខខណ្ឌប្រើប្រាស់ដែលអនុវត្តជាពិសេសដើម្បី ភាពជាក់លាក់ចំពោះសេវាកម្មរបស់ក្រុមហ៊ុន, ដែលមានភាពដាច់ដោយឡែកពីលក្ខខណ្ឌទាំងនេះ, ហើយត្រូវបាន ចែកចាយ ឬដាក់បង្ហោះដោយក្រុមហ៊ុនដែលមានទម្រង់ជា 'លក្ខខណ្ឌ', 'បទប្បញ្ញត្តិ', 'គោលការណ៏ណែនាំ', 'គោលនយោបាយ', ។ល។

 

2. ការប្រើប្រាស់សេវាកម្មរបស់យើង

2-1. ដើម្បីប្រើប្រាស់សេវាកម្មរបស់យើង អ្នកត្រូវតែយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។

2-2.  ប្រសិនបើអ្នកពិតជាប្រើប្រាស់សេវាកម្មរបស់យើង ដែលត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃវា ត្រូវបានចាត់ទុកថាអ្នកបានយល់ព្រមតាមលក្ខខណ្ឌទាំងនេះហើយ។

2-3.  ប្រសិនបើអ្នកជាអនីតិជន អ្នកត្រូវតែទទួលបានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល ស្របច្បាប់របស់អ្នក មុនពេលធ្វើការប្រើប្រាស់សេវាកម្មរបស់យើង។

2-4. អ្នកត្រូវតែប្រើសេវាកម្មរបស់យើងដោយហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។


3. ការរឹតបន្តឹងលើការប្រើប្រាស់សេវាកម្មរបស់យើង

3-1.     យើងអាចរឹតបន្តឹងលើការប្រើប្រាស់សេវាកម្មរបស់យើងចំពោះអ្នកដែលបានចុះឈ្មោះគណនី (គណនី អង្គរឆាត) ខាងលើតាមអាយុជាក់លាក់មួយ, ឬអតិថិជនដែលបានបំពេញតាមលក្ខខណ្ឌ មួយចំនួនដែលបានកំណត់ដោយពួកយើងដូចជាការផ្ទៀងផ្ទាត់ទៅនឹងអត្តសញ្ញាណជាដើម។

3-2.  យើងធ្វើការរឹតបន្តឹងលើការប្រើប្រាស់សេវាកម្មរបស់យើងពីខាងសមាជិក និងសហការីនៃ ក្រុមប្រឆាំងនឹងបុគ្គលដែលជះឥទ្ធិពលអវិជ្ជមានដល់សង្គម (anti-social forces) និងអតិថិជនដែល ប្រើប្រាស់សេវាកម្មរបស់យើងទៅលើផ្លូវខុស ឬបង្កឱ្យមានវិបត្តិដល់អ្នកដទៃ។


4. ព័ត៌មានចុះឈ្មោះគណនី

4-1. នៅពេលបង្កើតគណនីមួយ វាតម្រូវឱ្យអ្នក (1) ផ្តល់ព័ត៌មានដែលជាការពិត និងច្បាស់លាស់ ពិតប្រាកដ, និង (2) ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកឱ្យបានទៀងទាត់ដើម្បីរក្សាភាពត្រឹមត្រូវ របស់ វា។

4-2. អតិថិជនដែលបានចុះឈ្មោះគណនីអាចធ្វើការលុបចោលគណនីរបស់ពួកគេបានគ្រប់ពេល វេលា។

4-3. សិទ្ធិទាំងអស់ក្នុងការប្រើប្រាស់សេវាកម្មរបស់យើងដែលតម្រូវឱ្យមានការចុះឈ្មោះគណនី នឹង ធ្វើការបញ្ចប់ភ្លាមៗ នៅពេលដែលអ្នកបានធ្វើការលុបចោលគណនី, ដោយមិនគិតពីហេតុផល។ សូម​មានការ​ប្រុងប្រយ័ត្ន គណនី​មិន​អាចសង្គ្រោះវិញបានទេ​ ​បើ​ទោះ​បី​ជា​គណនី​ត្រូវ​បាន​លុប​ចោល ដោយ​អចេតនា​ក៏​ដោយ។

4-4. គណនីជាកម្មសិទ្ធិតែមួយគត់របស់អតិថិជន។ សិទ្ធិទាំងអស់ក្នុងការប្រើប្រាស់សេវាកម្មរបស់ យើងដែលទាមទារនូវការចុះឈ្មោះគណនី មិនអាចធ្វើការផ្ទេរ, ខ្ចី, បោះចោល ឬទទួលបន្តទៅកាន់ ភាគីទីបីបានទេ។


5. ការផ្សាយពាណិជ្ជកម្ម

យើងអាចធ្វើការដាក់ផ្សាយពាណិជ្ជកម្មរបស់យើង ឬភាគីទីបីនៅលើសេវាកម្មរបស់យើងបាន។

 

6. មាតិកា

6-1. យើងផ្តល់ឱ្យអតិថិជននូវសិទ្ធិមិន-ផ្តាច់មុខក្នុងការប្រើប្រាស់មាតិកាដែលផ្តល់ដោយយើង,  សម្រាប់តែគោលបំណងមួយគត់នៃការប្រើប្រាស់សេវាកម្មរបស់យើង។ សិទ្ធិនេះមិនអាចធ្វើការផ្ទេរ ឬផ្តល់សិទ្ធិអនុញ្ញាតបន្តបានទេ។

6-2.  ប្រសិនបើអតិថិជនប្រើប្រាស់មាតិកាដែលមានថ្លៃសេវាដាច់ដោយឡែក, រយៈពេលនៃការប្រើ ប្រាស់ ឬលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត,  ពួកគេត្រូវតែធ្វើតាមលក្ខខណ្ឌទាំងនោះ។ ទោះបីជា លក្ខខណ្ឌដូចជា 'ការទិញ' ឬ 'លក់' ត្រូវបានដាក់បង្ហាញនៅលើសេវាកម្មរបស់យើងក៏ដោយ,  កម្មសិទ្ធិបញ្ញា និងសិទ្ធិផ្សេងទៀតនៃមាតិកាដែលពួកយើងបានផ្តល់ជូនអតិថិជន មិនបានផ្ទេរទៅ ឱ្យអតិថិជនទេ,  ហើយមានតែសិទ្ធិប្រើប្រាស់ដែលបានរៀបរាប់នៅខាងលើប៉ុណ្ណោះ ដែលត្រូវបាន ផ្តល់ជូនអតិថិជន ។

6-3. អតិថិជនមិនត្រូវប្រើមាតិកាលើសពីបំណងនៃការប្រើប្រាស់សេវាកម្មរបស់យើងឡើយ (រួមទាំងការថតចម្លង ការបញ្ជូន ការផលិតឡើងវិញ ឬការកែប្រែ)។

 

7. ការកាន់កាប់ទិន្នន័យ និងមាតិការបស់អតិថិជន

7-1.        យើងមិនមានកាតព្វកិច្ចក្នុងការបម្រុងទុកទិន្នន័យដែលផ្ទុកនៅលើម៉ាស៊ីនមេរបស់យើង ឬមាតិកាដែលបានដាក់បង្ហោះដោយអតិថិជននោះទេ។ វាជាទំនួលខុសត្រូវរបស់អតិថិជនក្នុងការបម្រុងទុក ទិន្នន័យរបស់ពួកគេ។

7-2.  ការរក្សាសិទ្ធិនៃមាតិកាដែលបានដាក់បង្ហោះជាកម្មសិទ្ធិរបស់អតិថិជន ឬជាម្ចាស់កម្មសិទ្ធិបញ្ញា ត្រឹមត្រូវ។ សម្រាប់ការដាក់បង្ហោះមាតិកាដែលអាចប្រើបានដោយមិនបានបញ្ជាក់ ឫមានអតិថិជន ច្រើន, ដូចជា នៅលើផ្ទាំងព្រឹត្តិបត្រអេឡិចត្រូនិច, ឫ មាតិកាដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ទៅកាន់អតិថិជនក្រៅពីមិត្តភ័ក្តិនៅលើសេវាកម្មរបស់យើង, រួមបញ្ចូលទាំងកម្មវិធី 'អង្គរឆាត', អតិថិជនផ្តល់ឱ្យយើងនូវសិទ្ធិមិនផ្តាច់មុខ,  និងឥតគិតថ្លៃក្នុងសិទ្ធិប្រើប្រាស់ (រួមបញ្ចូលទាំងការថត ចម្លង, សម្តែង, ការផ្សព្វផ្សាយ, ដាក់បង្ហាញ, ចែកចាយ, ធ្វើការផ្ទេរ, ខ្ចី, ការបកប្រែ, ការសម្របខ្លួននិង ការបោះពុម្ពផ្សាយ) មាតិកាដោយមិនកំណត់ពេលវេលា (រួមទាំងសិទ្ធិទទួលបានអាជ្ញាប័ណ្ណរង)។ សេវាកម្មរបស់យើងអាចរួមបញ្ចូលមុខងារដែលអនុញ្ញាតឱ្យអតិថិជនជាច្រើនអាចធ្វើការកែសម្រួល បាន (ការដាក់បង្ហោះ ការកែប្រែ ការលុបចោល ។ល។) មាតិកា។ ក្នុងករណីនេះ, អតិថិជនអាច អនុញ្ញាតឱ្យអតិថិជនផ្សេងទៀតធ្វើការកែសម្រួលមាតិកាដែលបានដាក់បង្ហោះរបស់ពួកគេ ហើយ យល់ព្រមមិនបំពានសិទ្ធិខាងសីលធម៏។

7-3. ប្រសិនបើយើងកំណត់បានថា មាតិកាដែលបានដាក់បង្ហោះរបស់អតិថិជន ជាការរំលោភបំពាន ឬមានហានិភ័យប៉ះពាល់ដល់ការបំពានលើច្បាប់ ឬលក្ខខណ្ឌទាំងនេះ, ប្រសិនបើវាចាំបាច់សម្រាប់ ប្រតិបត្តិការអាជីវកម្មរបស់យើង, យើងអាចនឹងដាក់កម្រិតទៅលើការប្រើប្រាស់សេវាកម្មរបស់យើង ដូចជាការលុបចោលមាតិកាដែលបានដាក់បង្ហោះដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុនមកកាន់អតិថិជនទេ។

7-4. ប្រសិនបើមានករណីចាំបាច់ដើម្បីពិនិត្យមើលការអនុលោមទៅតាមច្បាប់ ឬលក្ខខណ្ឌទាំងនេះ យើងអាចពិនិត្យមើលមាតិកានៃការដាក់បង្ហោះរបស់អតិថិជនឡើងវិញក្នុងដែនកំណត់ដែលមិនត្រូវបានហាមឃាត់ដោយច្បាប់។ ទោះជាយ៉ាងណាយើងមិនមានកាតព្វកិច្ចធ្វើការត្រួតពិនិត្យឡើងវិញ បែបនេះទេ។

 

8. ទំនួលខុសត្រូវរបស់អតិថិជនចំពោះគណនី និងពាក្យសម្ងាត់

នៅពេលដែលអតិថិជនប្រើប្រាស់ព័ត៌មានផ្ទៀងផ្ទាត់សម្រាប់សេវាកម្មរបស់យើងពួកគេត្រូវតែគ្រប់គ្រងវាដោយមានការប្រុងប្រយ័ត្នដើម្បីការពារពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ប្រសិនបើប្រតិបត្តិការណាមួយកើតឡើងដោយប្រើប្រាស់ព័ត៌មានផ្ទៀងផ្ទាត់របស់អតិថិជនដែលបានចុះឈ្មោះ (រាប់បញ្ចូលទាំងការមិនកំណត់ចំពោះការរួមបញ្ចូលគ្នានៃគណនី និងពាក្យសម្ងាត់, ឬការ បញ្ជាក់ពីអត្តសញ្ញាណដោយការផ្គូផ្គងលេខកូដតែមួយគត់ដែលបានកំណត់ទៅកាន់លេខទូរស័ព្ទដែលផ្ញើដោយក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទដែលមានព័ត៌មានដែលបានចុះឈ្មោះនេះ), យើងនឹងផ្តល់ សេវាកម្មរបស់យើងដោយចាត់ទុកថា វាជាសកម្មភាពផ្ទាល់ខ្លួនរបស់អតិថិជន។ ប្រសិនបើនរណា ម្នាក់ក្រៅពីអតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់ព័ត៌មានផ្ទៀងផ្ទាត់របស់អតិថិជនសម្រាប់ប្រតិ បត្តិការដូចការប្រើប្រាស់នូវសេវាកម្មរបស់យើង ឬការទិញផលិតផល,  ហើយទទួលរងនូវការគិត ថ្លៃដោយហេតុនេះ, យើងអាចនឹងចេញវិក្កយបត្រដល់អតិថិជនសម្រាប់ការចោទប្រកាន់ទាំងនោះ លុះត្រាតែ មានការប្រព្រឹត្តខុសដោយចេតនា ឬការធ្វេសប្រហែសពីផ្នែកប្រតិបត្តិការរបស់យើង។


9. ការផ្តល់ជូននៃសេវារបស់យើង

9-1.  អតិថិជនត្រូវរៀបចំការចំណាយផ្ទាល់ខ្លួន និងការទទួលខុសត្រូវចំពោះទូរស័ព្ទស្មាតហ្វូន និង ឧបករណ៍ទំនាក់ទំនងផ្សេងទៀត, ប្រព័ន្ធប្រតិបត្តិការ, វិធីសាស្រ្តទំនាក់ទំនង និងថាមពលសម្រាប់ ការប្រើប្រាស់នូវសេវាកម្មរបស់យើង។

9-2.  យើង​អាច​នឹង​ផ្អាកនូវ​ការ​ផ្តល់​ទាំងអស់​ជា​បណ្ដោះអាសន្ន ឬផ្នែកណាមួយនៃសេវាកម្មរបស់ យើងនៅក្នុងករណីដូចខាងក្រោមៈ

(1) នៅពេលមានដំណើការថែទាំ ឬជួសជុលប្រព័ន្ធ។

(2)      ក្នុងករណីអសមត្ថភាពក្នុងការផ្តល់សេវាដោយសារមានឧបទ្ទវហេតុកើតឡើងដូចជាអគ្គីភ័យ, ការដាច់ចរន្តអគ្គិសនី, គ្រោះធម្មជាតិ, សង្រ្គាម, កុបកម្ម ឬវិវាទការងារ។

(3)  នៅពេលដែលមានការជ្រៀតចូលនៃមេរោគដែលធ្វើអោយដាច់ប្រព័ន្ធ ឬមានការផ្ទុកប្រមូល ផ្តុំមេរោគនៅលើប្រព័ន្ធ។

(4)  ធានាបាននូវសុវត្ថិភាពរបស់អតិថិជន និងភាគីទីបី ឬក្នុងករណីសង្រ្គោះបន្ទាន់សម្រាប់ផល ប្រយោជន៍សាធារណៈ។

(5) នៅក្នុងករណីផ្សេងទៀត ដែលយើងយល់ឃើញថាជាករណីចាំបាច់។

 

10. ការធានា និងការផ្លាស់ប្តូរចំពោះសេវាកម្មរបស់យើង

10-1. យើងមិនអះអាង ឬធានាទាំងស្រុងទេថា សេវាកម្មរបស់យើងមិនមានកង្វះខាត (រួមបញ្ចូល ទាំងបញ្ហាសុវត្ថិភាព, កំហុស, មេរោគ, ការរំលោភបំពានសិទ្ធិ), សុវត្ថិភាពរបស់ពូកគេ,  ភាពអាច ជឿជាក់បាន, ភាពត្រឹមត្រូវ, ភាពពេញលេញ, ប្រសិទ្ធភាព,  ឬភាពសមស្របនៃគោលបំណងជាក់ លាក់ណាមួយ, ឬការបន្តផ្តល់ជូននូវសេវាកម្មរបស់យើង។ ការផ្តល់ជូននូវសេវាកម្មរបស់យើង មិនមានកាតព្វកិច្ចក្នុងការលុបចោលនូវកង្វះខាតទាំងនេះទេ។

10-2. យើងអាចផ្លាស់ប្តូរទាំងអស់ ឬផ្នែកណាមួយនៃសេវាកម្មរបស់យើងនៅក្នុងករណីដូចខាង ក្រោម៖

(1) នៅពេលដែលមានការផ្លាស់ប្តូរមាតិកានៃសេវាកម្មរបស់យើង ដូចជាការបន្ថែមមុខងារ ឬការកែលម្អ គឺជាផលប្រយោជន៍ទូទៅរបស់អតិថិជន។

(2) ក្នុងករណីដែលផ្ទុយពីខាងលើ,  អាចមានភាពចាំបាច់ក្នុងការផ្លាស់ប្តូរមាតិកានៃសេវាកម្មរបស់ យើង, ហើយការផ្លាស់ប្តូរនោះត្រូវមានលក្ខណៈសមហេតុផលដោយផ្អែកលើភាពចាំបាច់ទាំងនោះ,  បន្ទាប់ពីធ្វើការផ្លាស់ប្តូរមាតិកា និងកាលៈទេសៈផ្សេងទៀតដែលទាក់ទងទៅនឹងការផ្លាស់ប្តូរ។


11. ការហាមឃាត់នៃការប្រើប្រាស់ឡើងវិញនូវសេវាកម្ម និងទិន្នន័យរបស់យើង

អតិថិជនមិនអាចប្រើប្រាស់នូវសេវាកម្មរបស់យើង និងទិន្នន័យដែលបង្កើតឡើងលើសពីគោល បំណងដែលបានគ្រោងទុកនោះទេ, លើកលែងតែមានករណីដាច់ដោយឡែកមួយដែលបាន បញ្ជាក់ដោយពួកយើង។ ក្នុងករណីបែបនេះ យើងរក្សាសិទ្ធិក្នុងការហាមឃាត់នូវសកម្មភាពនេះ និងទាមទារចំនួនទឹកប្រាក់សមមូលនៃអត្ថប្រយោជន៍ណាមួយដែលទទួលបានដោយអតិថិជនពីសកម្មភាពទាំងនេះ។

12. តម្រូវការអនុលោមតាមច្បាប់នៅពេលប្រើប្រាស់សេវាកម្មរបស់យើង

នៅពេលប្រើប្រាស់សេវាកម្មរបស់យើង សកម្មភាពខាងក្រោមត្រូវបានហាមឃាត់៖

(1)  សកម្មភាពដែលបំពានច្បាប់ សាលក្រមរបស់តុលាការ សេចក្តីសម្រេច ឬដីកា ឬវិធានការ រដ្ឋបាលដែលមានកាតព្វកិច្ចស្របច្បាប់។

(2)  សកម្មភាពដែលផ្ទុយនឹងបទដ្ឋានសង្គម ឬសីលធម៌សាធារណៈ, រំលោភលើសិទ្ធិរបស់យើង ឬភាគីទីបី, ដូចជាការរក្សាសិទ្ធិ, ពាណិជ្ជសញ្ញា, ប៉ាតង់, និងសិទ្ធិនៃកម្មសិទ្ធិបញ្ញាផ្សេងទៀត សិទ្ធិកេរ្តិ៍ឈ្មោះ, សិទ្ធិឯកជនភាព, ឬសិទ្ធិផ្សេងទៀតក្រោមច្បាប់ ឬកិច្ចសន្យា, ឬ អំពើដែលបង្កឱ្យ មានវិបត្តិដល់អ្នកដទៃ។

(3)  ការបង្ហោះនូវការបញ្ចេញមតិដែលមានអំពើហិង្សាហួសហេតុ ការបើកចំហរផ្លូវភេទ, ការបង្ហាញ ពីរូបភាពអាសអាភាសរបស់កុមារ, ឬការរំលោភបំពានលើកុមារ, ការរើសអើងដោយប្រកាន់លើពូជ សាសន៍, សញ្ជាតិ​, គំនិត, ភេទ, ស្ថានភាពសង្គមជាដើម។ល។, ការលើកទឹកចិត្ត ឬជំរុញដល់ការ ធ្វើអត្តឃាត, ការធ្វើបាបខ្លួនឯង, ការប្រើប្រាស់គ្រឿងញៀន, ឬមាតិកាផ្សេងទៀតដែលមាន លក្ខណៈប្រឆាំងទៅនឹងសង្គម។

(4)  ការដាក់បង្ហោះនូវកម្មវិធីដែលបំផ្លាញ ឬជ្រៀតជ្រែកដល់មុខងាររបស់សំណុំកម្មវិធី ឬសមាស ធាតុកម្មវិធីដែលបានប្រើប្រាស់ដោយអតិថិជនផ្សេងទៀត។

(5)  សកម្មភាពដែលបំផ្លាញ ឬជ្រៀតជ្រែកដល់មុខងារនៃសើវើ ឬបណ្តាញរបស់យើង,  ការបោក ប្រាស់សេវាកម្មរបស់យើងដោយប្រើកម្មវិធី Bots, ឧបករណ៍ក្លែងបន្លំ,  ឬមធ្យោបាយបច្ចេកទេស ផ្សេងទៀត,  ទាញយកផលប្រយោជន៍ដោយចេតនា នូវកង្វះខាតដែលលមានក្នុងសេវាកម្ម របស់យើង,  ធ្វើការសាកសួរ ឬទាមទារដែលមិនសមរម្យមកកាន់យើង,  ដូចជាការសួរសំណួរ ដដែលៗដោយមិនមានភាពចាំបាច់ត្រូវសួរ,  ឬសកម្មភាពផ្សេងទៀតដែលរារាំងដល់ប្រតិបត្តិការនៃ សេវាកម្មរបស់យើង ឫរំខានដល់ការប្រើប្រាស់នូវសេវាកម្មរបស់យើងដល់អតិថិជនផ្សេងទៀត។

(6) វិស្វកម្មបញ្ច្រាស, ការបង្ខូចទ្រង់ទ្រាយ, ឬការបម្លែងប្រភពកូដសម្រាប់គោលបំណង ឬវិធីសាស្រ្ត មិនត្រឹមត្រូវ។

(7)  សកម្មភាពដែលរំខានដល់សេវាកម្មរបស់យើង, ការផ្សាយពាណិជ្ជកម្មដែលយើងផ្តល់ជូន,  ឬ សេវាកម្ម និងការផ្សាយពាណិជ្ជកម្មដែលបានផ្តល់ជូននៅលើគេហទំព័រ ឬកម្មវិធីរបស់យើង។

(8) ការប្រមូលខុសច្បាប់, បណ្តុំពាក្យ, ការបង្ហាញ ឬផ្តល់ព័ត៌មានដល់ភាគីទីបី ដូចជាព័ត៌មាន ផ្ទាល់ខ្លួន, ព័ត៌មានចុះឈ្មោះ, ប្រវត្តិនៃការប្រើប្រាស់ជាដើម។ល។

(9)    ការផ្ញើសារដូចគ្នា ឬស្រដៀងគ្នាទៅកាន់ចំនួនអតិថិជនដែលមិនបានបញ្ជាក់ (លើកលែងតែ មានការយល់ព្រមពីពួកយើង), បន្ថែមដោយមិនរើសមុខទៅកាន់អតិថិជនផ្សេងទៀតដែលជាមិត្ត ភ័ក្តិ ឬធ្វើការជជែកជាក្រុមនៅក្នុងសេវាកម្មរបស់យើងដូចជាកម្មវិធី 'អង្គរឆាត' ឬសកម្មភាពផ្សេង ទៀតដែលពួកយើងចាត់ទុកថាជាសារឥតបានការ។

(10)  ការផ្លាស់ប្តូរសិទ្ធិប្រើប្រាស់សម្រាប់សេវាកម្ម ឬមាតិការបស់យើងសម្រាប់សាច់ប្រាក់, ទ្រព្យ សម្បត្តិ, ឬអត្ថប្រយោជន៍សេដ្ឋកិច្ចផ្សេងទៀតតាមវិធីដែលពួកយើងមិនបានបញ្ជាក់។

(11) សកម្មភាពសម្រាប់ពាណិជ្ជកម្ម, ការផ្សព្វផ្សាយ, ការផ្សាយពាណិជ្ជកម្ម, គោលបំណងស្នើសុំ, ឬសម្រាប់គោលបំណងនៃការណាត់ជួប, ឬទំនាក់ទំនងសង្គមជាមួយភាគីទីបីដែលមិនស្គាល់ (លើកលែងតែមានការយល់ព្រមពីពួកយើង) សកម្មភាពដែលមានគោលបំណងផ្លូវភេទ ឬអាកប្ប កិរិយាអាសអាភាស, ការបៀតបៀន ឬបង្ខូចកេរ្តិ៍ឈ្មោះអតិថិជនផ្សេងទៀត, ការផ្សព្វផ្សាយសកម្ម ភាពសាសនា ឬអង្គការ, ឬប្រើប្រាស់សេវាកម្មរបស់យើងសម្រាប់ជម្រុញគោលបំណងផ្សេងដែល មានភាពស្រដៀងគ្នាទៅនឹងគោលបំណងទាំងនេះ។

(12)         ការប្រើប្រាស់គណនីរបស់អតិថិជនផ្សេងទៀតដើម្បីយកចូលមកប្រើសេវាកម្មរបស់យើង។

(13)   ក្លែងខ្លួនជាយើង ឬភាគីទីបី, ឬធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា។

(14) ការទទួលបានគណនី ឬពាក្យសម្ងាត់ពីអ្នកដ៏ទៃតាមមធ្យោបាយណាមួយ, ឬការបើកបង្ហាញ ឬផ្តល់គណនី ឬពាក្យសម្ងាត់របស់បុគ្គលមួយដល់អ្នកដទៃ។

(15)  ការផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោលទៅកាន់ក្រុមប្រឆាំងសង្គម ឬមានកិច្ចសហប្រតិបត្តិការជាមួយក្រុមទាំងនេះ។

(16)  ការជួយ ឬការលើកទឹកចិត្តដល់សកម្មភាពដែលស្ថិតនៅក្រោមចំនុចលេខ(1)ដល់(15) ឬចូល រួមរៀបចំសម្រាប់សកម្មភាពទាំងនោះ។

(17)  សកម្មភាពផ្សេងទៀតដែលយើងចាត់ទុកថាជាសកម្មភាពមិនសមរម្យ។


13. ការហាមឃាត់ការផ្ទេរសិទ្ធិ និងកាតព្វកិច្ច

អតិថិជនមិនអាចផ្ទេរសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេទាំងអស់ ឬផ្នែកណាមួយនៅក្រោមលក្ខខណ្ឌ ទាំងនេះបានទេ, រួមទាំងស្ថានភាពកិច្ចសន្យារបស់ពួកគេទៅឱ្យភាគីទីបី ដោយគ្មានការយល់ព្រមជា លាយលក្ខណ៍អក្សរជាមុនរបស់យើងនោះឡើយ។

14. ការលុបចោលការបង្ហោះ, ដំណើការផ្អាកប្រើប្រាស់សេវាកម្មរបស់យើង, ការលុបចោលគណនី

14-1. ដើម្បីដំណើរការសេវាកម្មរបស់យើងឱ្យបានត្រឹមត្រូវយើងអាចលុបចោលទិន្នន័យ និងមាតិកា,  ដោយធ្វើការដាក់កម្រិតលើការប្រើប្រាស់សេវាកម្មរបស់យើងទាំងអស់ ឬផ្នែកមួយ, ឬលុបចោល គណនីរបស់អតិថិជនដោយគ្មានការជូនដំណឹងជាមុននៅក្នុងករណីដូចខាងក្រោម។ដូចគ្នានេះផងដែរប្រសិនបើអតិថិជនមានគណនីច្រើន, យើងអាចនឹងចាត់វិធានការទៅលើគណនីទាំងអស់នោះ ផងដែរ។

(1)  ប្រសិនបើអតិថិជនបំពាន ឬមានទំនងបំពានលើច្បាប់, លក្ខខណ្ឌទាំងនេះ,  ឬលក្ខខណ្ឌនៃការ ប្រើប្រាស់បុគ្គលដែលយើងបានកំណត់ដោយសមហេតុផល។

(2)  ប្រសិនបើអតិថិជនប្រើពាក្យចចាមអារ៉ាម, ការបោកប្រាស់,  ការបង្ខិតបង្ខំ,  ឬមធ្យោបាយណា មួយដែលមិនស្មោះត្រង់ផ្សេងទៀតដើម្បីបំផ្លាញកិត្តិនាមរបស់យើង។

(3)  ប្រសិនបើគណនីត្រូវបានចុះឈ្មោះ ឬប្រើប្រាស់ដោយក្រុមប្រឆាំងសង្គម ឬសមាជិក ឬសហ ការីរបស់ពួកគេ ឬប្រសិនបើមានការសង្ស័យសមហេតុផលណាមួយ។

(4)  ប្រសិនបើអតិថិជនមិនបានចូលទៅប្រើប្រាស់គណនី ឬសេវាកម្មជាក់លាក់លើសពីមួយឆ្នាំ ឡើងទៅ, លើកលែងតែមានចែងក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បុគ្គល។

(5)      ក្នុងករណីផ្សេងទៀតដែលត្រូវបានបាត់បង់ដោយទាក់ទងទៅនឹងទំនុកចិត្តជាមួយអតិថិជន ឬនៅពេលដែលយើងកំណត់ដោយហេតុផលណាមួយថាវាពិបាកក្នុងការរក្សាទំនាក់ទំនងតាមកិច្ចសន្យាជាមួយអតិថិជន។

15. សំណងមកកាន់យើង

អតិថិជនត្រូវតែផ្តល់សំណងជាបន្ទាន់ដល់ពួកយើងសម្រាប់ការខូចខាតណាមួយដែលបង្កឡើងមកកាន់ពួកយើងដោយសារតែសកម្មភាពដោយចេតនា ឬការធ្វេសប្រហែសរបស់ពួកគេ។

16. ខចែងលើកលែង

16-1. ការទទួលខុសត្រូវរបស់យើង, ទោះបីស្ថិតក្នុងរូបភាពបែបណាក៏ដោយ, ត្រូវបានលើកលែង លុះត្រាតែបណ្តាលមកពីចេតនាប្រព្រឹត្តខុស ឬការធ្វេសប្រហែសទាំងស្រុងរបស់យើង។

16-2. ទោះបីជាមានការផ្តល់ជូនដូចខចែង 16-1 ខាងលើក៏ដោយ ក្នុងករណីដែលកិច្ចសន្យារបស់អតិ ថិជនសម្រាប់ការប្រើប្រាស់សេវាកម្មរបស់យើងស្របតាមលក្ខខណ្ឌទាំងនេះមិនមានភាពសមស្រប ជាមួយនឹងកិច្ចសន្យារបស់អ្នកប្រើប្រាស់ដែលជាកិច្ចសន្យាស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យើងមិនទទួលខុសត្រូវទេក្នុងការទូទាត់សងសម្រាប់ការបាត់បង់ប្រាក់ចំណូល ឬការខូចខាតដែល កើតឡើងពីកាលៈទេសៈពិសេស លុះត្រាតែបណ្តាលមកពីចេតនាប្រព្រឹត្តខុស ឬការធ្វេស ប្រហែសទាំងស្រុងរបស់យើង,  ហើយការទទួលខុសត្រូវរបស់យើងត្រូវបានកំណត់ឡើងជាធម្មតា ចំពោះការខូចខាតទាំងនេះ។

16-3. នៅក្នុងព្រឹត្តិការណ៍នៃការប៉ះពាល់ដល់ភាពខូចខាតរបស់អតិថិជន ដោយសារតែការធ្វេស ប្រហែសទាំងស្រុងរបស់យើង, យើងមិនទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ចំណូល ឬការខូច ខាតដែលកើតឡើងពីកាលៈទេសៈពិសេស ហើយការទទួលខុសត្រូវរបស់យើងត្រូវបានកំណត់ ឡើងជាធម្មតាចំពោះការខូចខាតទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ, ទំនួលខុសត្រូវនេះមិន អាចយកជាការបានទេ ប្រសិនបើកិច្ចសន្យារបស់អតិថិជនសម្រាប់ការប្រើប្រាស់សេវាកម្មរបស់ យើងស្ថិតនៅក្រោមលក្ខខណ្ឌទាំងនេះដែលទាក់ទងទៅនឹងកិច្ចសន្យារបស់អ្នកប្រើប្រាស់ក្រោម កិច្ចសន្យាប្រើប្រាស់ស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

17. លក្ខខណ្ឌប្រើប្រាស់បុគ្គល

សម្រាប់សេវាកម្មមួយចំនួនលក្ខខណ្ឌនៃការប្រើប្រាស់បុគ្គលត្រូវបានកំណត់បន្ថែមទៅលើលក្ខ ខណ្ឌទាំងនេះ។ ក្នុងករណីដែលលក្ខខណ្ឌនៃការប្រើប្រាស់បុគ្គលទាំងនេះមានភាពខុសគ្នាលុះត្រា តែមានបទប្បញ្ញត្តិពិសេស, លក្ខខណ្ឌនៃការប្រើប្រាស់បុគ្គលមានអាទិភាពលើលក្ខខណ្ឌទាំងនេះ សម្រាប់សេវាកម្មដែលពាក់ព័ន្ធ។

18. សេវាកម្មដែលផ្តល់ដោយភាគីទីបីក្រៅពីយើង

សេវាកម្មរបស់យើងអាចនឹងរួមបញ្ចូលនូវសេវាកម្ម ឬមាតិកាដែលផ្តល់ដោយភាគីទីបីក្រៅពីយើង បាន។ ទំនួលខុសត្រូវសម្រាប់សេវាកម្ម ឬមាតិកាទាំងនោះស្ថិតនៅជាមួយភាគីទីបីដែលផ្តល់ឱ្យពួក គេ។ ដូច្នេះលក្ខខណ្ឌនៃការប្រើប្រាស់ដែលកំណត់ដោយភាគីទីបី អាចអនុវត្តចំពោះសេវាកម្ម ឬ មាតិការបស់ពួកគេបានផងដែរ ។

19. ការជូនដំណឹង ឬផ្នែកទំនាក់ទំនង

19-1. នៅពេលដែលយើងត្រូវការទាក់ទងមកកាន់អតិថិជនអំពីសេវាកម្មរបស់យើង,  យើងនឹងធ្វើ ដូច្នេះ ដោយមានការប្រកាសនៅទីតាំងសមស្របដែលមាននៅក្នុងសេវាកម្ម ឬគេហទំព័ររបស់ យើង, ឬតាមវិធីផ្សេងទៀតដែលយើងយល់ថាសមស្របបំផុត។

19-2. ប្រសិនបើអតិថិជនមានបំណងចង់ធ្វើការទាក់ទងមកកាន់យើងវិញ ពួកគេគួរតែអនុវត្តតាមវិធី សាស្រ្តដែលយើងបានកំណត់,  ដូចជាការប្រើប្រាស់ទម្រង់សាកសួរដែលយើងបានផ្តល់ ឬផ្ញើ អ៊ីមែលមកកាន់អាសយដ្ឋានអ៊ីមែលរបស់យើងដែលបានកំណត់។

19-3. ជាធម្មតា យើងធ្វើការឆ្លើយតបទៅនឹងការសាកសួររបស់អតិថិជនតាមរយៈមុខងារផ្ញើសារ ឬ តាមអ៊ីមែលតែប៉ុណ្ណោះ។


20. ព័ត៌មាន​ផ្ទាល់ខ្លួន

20-1. យើងគោរពនូវព័ត៌មានផ្ទាល់ខ្លួនដល់អតិថិជនរបស់យើង។

20-2. យើងដោះស្រាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដោយអនុលោមតាមគោលការណ៍ឯកជន ភាពនៃ អង្គរឆាត ។

20-3. យើងយកចិត្តទុកដាក់បំផុតក្នុងការធានានូវព័ត៌មានដែលប្រមូលបានពីអតិថិជនរបស់យើង។


21. ការផ្លាស់ប្តូរលក្ខខណ្ឌប្រើប្រាស់

យើងអាចធ្វើការផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះនៅក្នុងករណីដូចខាងក្រោម, ក្នុងករណីបែបនេះ,  យើង នឹងធ្វើការជូនដំណឹងដល់អតិថិជនដោយប្រកាសអំពីការផ្លាស់ប្តូរនេះ, មាតិកានៃលក្ខខណ្ឌដែល បានផ្លាស់ប្តូរ,  និងកាលបរិច្ឆេទនៃការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពដែលមាននៅលើគេហទំព័រ ឬសេវាកម្មរបស់យើង,  ឬតាមវិធីណាមួយដែលយើងបានកំណត់។ ក្នុងករណីទី 2 ការជូនដំណឹង អំពីការផ្លាស់ប្តូរនឹងធ្វើឡើងក្នុងពេលវេលាសមស្របណាមួយមុនពេលវាមានប្រសិទ្ធភាព។

លក្ខខណ្ឌដែលបានផ្លាស់ប្តូរនឹងមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទតទៅ។

(1)    នៅពេលដែលមានការផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ ស្ថិតនៅក្នុងផលប្រយោជន៍ទូទៅរបស់អតិ ថិជន។

(2)    នៅពេលដែលការផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះមិនផ្ទុយពីគោលបំណងនៃកិច្ចសន្យា, និងភាព ចាំបាច់នៃការផ្លាស់ប្តូរ, មាតិកាបន្ទាប់ពីមានការផ្លាស់ប្តូរ, និងសនិទានភាពដោយមើលឃើញពី កាលៈទេសៈផ្សេងទៀតដែលទាក់ទងទៅនឹងការផ្លាស់ប្តូរដែលសមហេតុផល។

 

22. ច្បាប់គ្រប់គ្រង និងយុត្តាធិការ

លក្ខខណ្ឌទាំងនេះមានមូលដ្ឋានជាភាសាខ្មែរ ហើយត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណា ចក្រកម្ពុជាក្នុងការបង្កើត, ប្រសិទ្ធភាព, និងការបកស្រាយ។ វិវាទណាមួយដែលកើតឡើងរវាង យើង និងអតិថិជនដែលពាក់ព័ន្ធ ឬផ្តើមចេញពីសេវាកម្មរបស់យើង (រួមបញ្ចូលទាំងមាតិកា និងការ ផ្សាយពាណិជ្ជកម្មដែលបានដាក់បង្ហោះ) នឹងត្រូវស្ថិតនៅក្រោមយុត្តាធិការផ្តាច់មុខរបស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជាដែលជាចៅក្រមដំបូង។


23. ដែនកំណត់នៃការអនុវត្តលក្ខខណ្ឌ

ប្រសិនបើមានការផ្តល់ណាមួយនៃលក្ខខណ្ឌទាំងនេះបំពានទៅលើច្បាប់ពាក់ព័ន្ធដែលអនុវត្ត ចំពោះកិច្ចសន្យាជាមួយអតិថិជនដោយយោងទៅតាមលក្ខខណ្ឌទាំងនេះ, ការផ្តល់បែបនេះនឹងមិន អនុវត្តចំពោះកិច្ចសន្យាជាមួយអតិថិជននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូននេះ មិនមានផលប៉ះពាល់ដល់សុពលភាពនៃបទប្បញ្ញត្តិផ្សេងទៀតនៃលក្ខខណ្ឌទាំងនេះទេ។


(កំណែ ថ្ងៃទី 01 ខែ 12 ឆ្នាំ 2023)