កិច្ចព្រមព្រៀងព័ត៌មានផ្ទាល់ខ្លួនរបស់សេវាកម្មចល័ត AngkorGames

1. ការប្រមូលព័ត៌មានផ្ទាល់ខ្លួន

សម្រាប់ការចុះឈ្មោះជាសមាជិក, សេវាកម្មអតិថិជន, និងការផ្តល់សេវាផ្សេងៗ, ព័ត៌មានផ្ទាល់ខ្លួន ខាងក្រោមនេះនឹងត្រូវបានប្រមូល៖

  • ឈ្មោះអេក្រង់, ព័ត៌មានឧបករណ៍ (ឈ្មោះម៉ូដែល, កំណែOS ឧបករណ៍កំណត់អត្ត សញ្ញាណតែមួយគត់។ល។) ព័ត៌មានអ្នកផ្តល់សេវាទូរគមនាគមន៍, រក្សាទុកព័ត៌មាន, កំណែ ហ្គេម, ហ្គេម និងកំណត់ត្រានៃការប្រើប្រាស់សេវា, កត់ត្រាការចូលប្រើប្រាស់, cookies, កំណត់ត្រាការទូទាត់, ព័ត៌មានវិក័យប័ត្របង់ប្រាក់, កំណត់ត្រាការចូលរួមនៅក្នុងការផ្សព្វ ផ្សាយ/ព្រឹត្តិការណ៍ និងព័ត៌មានដែលពាក់ព័ន្ធ អំពីការដឹកជញ្ជូន, អាសយដ្ឋាន IP។


នៅពេលប្រើប្រាស់ សេវាកម្មផ្អែកលើ-វេទិកាខាងក្រៅ, ព័ត៌មានបន្ថែមអាចត្រូវបានប្រមូលដូចជា:

  • AngkorChat: ព័ត៌មានអំពីអត្តសញ្ញាណសមាជិក (CI), រូបភាពប្រូហ្វាល, ឈ្មោះអេក្រង់, បញ្ជី ឈ្មោះមិត្តភ័ក្តិ AngkorChat.


សម្រាប់ការផ្ទៀងផ្ទាត់អាយុ, ឬការផ្ទៀងផ្ទាត់អត្តសញ្ញាណដែលតម្រូវដោយច្បាប់ពាក់ព័ន្ធ, ការអ៊ិន គ្រីប CI អាចត្រូវបានប្រមូល។ អាសយដ្ឋានអ៊ីមែល, លេខទូរស័ព្ទចល័ត, និងព័ត៌មានអាសយដ្ឋាន អាចត្រូវបានដំណើរការសម្រាប់គ្រប់គ្រងការសាកសួរ និងការដឹកជញ្ជូនទំនិញ ។

 

2. ការរក្សាទុកព័ត៌មានផ្ទាល់ខ្លួន និងរយៈពេលប្រើប្រាស់

ក្រុមហ៊ុនអាចបញ្ចប់កិច្ចសន្យា និងចាត់វិធានការចាំបាច់, ដូចជាការបំផ្លាញចោល និងការរក្សាទុក ព័ត៌មានផ្ទាល់ខ្លួនដាច់ដោយឡែក, ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិក (តទៅនេះហៅថា "សមាជិកអសកម្ម") ដែលមិនបានបន្តប្រើប្រាស់សេវាកម្មរយៈពេល 1ឆ្នាំ ស្របតាមច្បាប់ពាក់ព័ន្ធ។ សមាជិកនឹងត្រូវបានជូនដំណឹង 30ថ្ងៃ មុនពេលសកម្មភាពនៃកាលបរិច្ឆេទផុតកំណត់ក្នុងការរក្សា ទុកព័ត៌មានផ្ទាល់ខ្លួន និងសកម្មភាពដែលបានធ្វើឡើង។

 ព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបានដោយមានការយល់ព្រមពីអ្នកប្រើប្រាស់ ត្រូវបានរក្សាទុក និង ប្រើប្រាស់ ដរាបណាស្ថានភាពរបស់សមាជិកត្រូវបានរក្សា និងត្រូវបានបំផ្លាញចោលភ្លាមៗនៅ ពេលដែលការប្រមូល និងគោលបំណងប្រើប្រាស់ត្រូវបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយ,  ព័ត៌មានផ្ទាល់ខ្លួនត្រូវបានរក្សាទុកក្នុងរយៈពេល 7ថ្ងៃ បន្ទាប់ពីការស្នើសុំដកប្រាក់ ដើម្បីការពារពី ការដកប្រាក់ដែលមិនចង់បានដោយសារតែការលួចយកអត្តសញ្ញាណ។

 ព័ត៌មានខាងក្រោមត្រូវបានរក្សាទុកនូវរយៈពេលជាក់លាក់ សម្រាប់ហេតុផលដែលបានរាយនាម ដូចខាងក្រោម ហើយមិនត្រូវបានប្រើសម្រាប់គោលបំណងផ្សេងទៀតនោះទេ៖ 

  • ហេតុផលគោលការណ៍ផ្ទៃក្នុង៖

    1. កំណត់ត្រាប្រើប្រាស់ខុស សម្រាប់ការពារ ពីការប្រើប្រាស់ខុស រក្សាទុករយៈពេល 1 ឆ្នាំ។


  • ហេតុផលដែលបានកំណត់ដោយច្បាប់ពាក់ព័ន្ធ៖

    1. កំណត់ត្រាទាក់ទងនឹងកិច្ចសន្យា ឬដកការជាវ, រក្សាទុកសម្រាប់រយៈពេល 5ឆ្នាំ ស្របតាមច្បាប់ស្តីពីការ ការពារអ្នកប្រើប្រាស់ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ល។

    2. កំណត់ត្រាស្តីពីការទូទាត់ និងការផ្គត់ផ្គង់ទំនិញ, រក្សាទុករយៈពេល 5ឆ្នាំ។

    3. កំណត់ត្រាស្តីពីការតវ៉ារបស់អ្នកប្រើប្រាស់ ឬការដោះស្រាយវិវាទ រក្សាទុករយៈ ពេល 3ឆ្នាំ។

    4. កំណត់ត្រាស្តីអំពីការផ្ទៀងផ្ទាត់អត្តសញ្ញាណ, រក្សាទុករយៈពេល 6ខែ យោងតាម ច្បាប់ស្តីពីការលើកកម្ពស់នៃការប្រើប្រាស់បណ្តាញទំនាក់ទំនង និងព័ត៌មាន  និង ការ ការពារព័ត៌មាន។ល។

    5. កំណត់ត្រានៃការចូលមើលសេវាកម្ម, រក្សាទុករយៈពេល 3ខែ ស្របតាមច្បាប់ការ ពារ នៃការទំនាក់ទំនងជាសម្ងាត់។