លក្ខខណ្ឌប្រើប្រាស់ទូទៅរបស់ AngkorFeed

លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ (ហៅកាត់ថា "លក្ខខណ្ឌទាំងនេះ") អនុវត្តចំពោះអ្នកប្រើប្រាស់ ទាំងអស់ (តទៅនេះហៅថា "អតិថិជន") ដែលប្រើប្រាស់សេវាកម្ម AngkorFeed (ហៅជារួមថា "សេវាកម្មក្រុមហ៊ុន") ដែលផ្តល់ដោយក្រុមហ៊ុន Digital Angkor Co., Ltd. (តទៅនេះហៅថា "ក្រុមហ៊ុន")។

AngkorFeed គឺជាសេវាប្រព័ន្ធផ្សព្វផ្សាយសង្គម (ហៅកាត់ថា "សេវាកម្ម") នៅក្នុង AngkorChat ។

 

សេវាកម្មរបស់ AngkorFeed

ក្រុមហ៊ុនយល់ព្រមផ្តល់ជូនលោកអ្នកនូវសេវាកម្ម AngkorFeed,  ដែលរួមមាននូវផលិតផល AngkorFeed,  មុខងារ, កម្មវិធី,  សេវាកម្ម,  និងសំណុំកម្មវិធី។ AngkorFeed បានប្តេជ្ញាបង្កើតឱកាស សម្រាប់អតិថិជនដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀតជាមួយមនុស្ស ដែលខ្លួនស្រលាញ់។ សេវាកម្មនេះរួមមានដូចខាងក្រោម៖

  • ផ្តល់ជូនឱកាសផ្ទាល់ខ្លួនសម្រាប់ធ្វើការបង្កើត, ការផ្សារភ្ជាប់, ការទំនាក់ទំនង, ការបង្ហាញ អោយឃើញ និងការចែករំលែក។

មនុស្សទូទៅមានភាពចម្រុះគ្នា។ ដូច្នេះ,  ក្រុមហ៊ុនមានផ្តល់ជូននូវប្រភេទគណនីផ្សេងៗពី គ្នាផងដែរ (គណនីទូទៅ/គណនីអាជីវកម្ម/គណនីអ្នកនិពន្ធ។ល។) និងមានមុខងារដើម្បី ជួយដល់អតិថិជនក្នុងការបង្កើត, ចែករំលែក,  បង្កើននូវចក្ខុវិស័យ និងមានទំនាក់ទំនងជា មួយអ្នកដទៃទាំងនៅក្នុង និងក្រៅពី AngkorFeed។ ក្រុមហ៊ុនក៏មានបំណងពង្រឹងទំនាក់ ទំនងផងដែរ តាមរយៈការចែករំលែកបទពិសោធន៍ដែលអតិថិជនមានការចាប់អារម្មណ៍ យ៉ាងពិតប្រាកដ។ យើងខ្ញុំបង្កើតប្រព័ន្ធដើម្បីព្យាយាមស្វែងយល់ពីមនុស្សទូទៅអោយ បានច្រើន និងបញ្ហាដែលមានផលប្រយោជន៍សម្រាប់លោកអ្នក និងអ្នកដទៃទៀត,  ដោយប្រើប្រាស់នូវព័ត៌មាននេះ ដើម្បីជួយលោកអ្នកក្នុងការបង្កើត, ការស្វែងយល់,  ក្នុង ការចូលរួមចំណែក, និងចែករំលែកនូវបទ ពិសោធន៍សំខាន់ៗ។ ជាផ្នែកមួយផងដែរ, យើង ខ្ញុំសូមណែនាំនូវវិធីដើម្បីទទួលបានបទពិសោធន៍ពី AngkorFeed និងបង្ហាញមាតិកា, មុខ ងារ,  អត្ថប្រយោជន៍, និងគណនីដែលអាចមានផលប្រយោជន៍ដល់អ្នកដោយផ្អែកលើ សកម្មភាពរបស់លោកអ្នកទាំងនៅក្នុង និងក្រៅពី AngkorFeed ។


  • ការបង្កើតនូវភាពវិជ្ជមាន, ភាពទូលំទូលាយ,  និងបរិយាកាសសុវត្ថិភាព។

ក្រុមហ៊ុនអភិវឌ្ឍន៍ និងការប្រើប្រាស់ឧបករណ៍, រួមទាំងផ្តល់នូវធនធាន,  ដើម្បីធ្វើឱ្យអតិថិ ជនទទួលបាននូវបទពិសោធន៍វិជ្ជមាន និងទូលំទូលាយ,  រួមទាំងកាលៈទេសៈដែលក្រុម ហ៊ុនជឿជាក់ថា អតិថិជននៅក្នុងសហគមន៍ត្រូវការជាចាំបាច់។ ក្រុមហ៊ុនក៏មានក្រុមការ ងារ និងប្រព័ន្ធការងារដើម្បីការពារពីការរំលោភបំពាន និងការល្មើសលក្ខខណ្ឌ និង គោលការណ៍របស់យើងខ្ញុំ សកម្មភាពបង្កគ្រោះថ្នាក់ និងការក្លែងបន្លំផ្សេងៗផងដែរ។ យើងខ្ញុំប្រើប្រាស់ព័ត៌មានទាំងអស់ (រួមទាំងព័ត៌មានរបស់លោកអ្នក) ដែលយើងខ្ញុំត្រូវរក្សា ជូននូវសុវត្ថិភាពពីវេទិការបស់យើងខ្ញុំ ហើយអាចធ្វើការចែករំលែកព័ត៌មានអំពីការប្រើ ប្រាស់ខុស ឬមាតិកាដែលបង្កគ្រោះថ្នាក់ជាមួយក្រុមហ៊ុនក្រុមផ្សេងទៀត (ក្រុមហ៊ុនបុត្រ សម្ព័ន្ធ ឬសាខារបស់ក្រុមហ៊ុននេះ) ឬភ្នាក់ងារអនុវត្តច្បាប់។ ព័ត៌មានលម្អិតសូមពិនិត្យ មើលនៅក្នុងគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ។


  • ការអភិវឌ្ឍន៍ និងប្រើប្រាស់នូវបច្ចេកវិទ្យាដែលជួយផ្តល់សេវាកម្មជាបន្តបន្ទាប់ដល់សហ គមន៍ដែលកំពុងអភិវឌ្ឍន៍របស់យើង។

ការរៀបចំ និងវិភាគព័ត៌មានគឺជាចំណុចដ៏សំខាន់នៃសេវាកម្មរបស់យើងខ្ញុំសម្រាប់សហ  គមន៍ដែលកំពុងអភិវឌ្ឍន៍របស់យើង។ ផ្នែកសំខាន់មួយនៃសេវាកម្មរបស់យើងខ្ញុំ គឺកំពុង អភិវឌ្ឍន៍ និងប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ដែលជួយកែសម្រួល,  ការពារ,  និងកែលម្អ សេវាកម្មរបស់យើងខ្ញុំជាទ្រង់ទ្រាយធំសម្រាប់សហគមន៍ដែលមានភាពទូលំទូលាយ។ បច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិមិត្ត និងការសិក្សាឧបករណ៍ អនុញ្ញាតឱ្យយើងខ្ញុំអនុវត្ត បាននូវដំណើរការដ៏ស៊ីជម្រៅនៅក្នុងសេវាកម្មទាំងអស់របស់យើងខ្ញុំ។ ស្វ័យប្រវត្តិកម្មក៏ ចូលរួមចំណែកជួយដល់មុខងារទាំងនេះ និងសុចរិតភាពនៃសេវាកម្មរបស់យើងខ្ញុំផង ដែរ។


  • ផ្តល់ជូននូវបទពិសោធន៍ជាក់លាក់ និងមានភាពរលូននៅគ្រប់ផលិតផលទាំងអស់របស់ យើងខ្ញុំ។

AngkorFeed ជាផលិតផលដែលរួមបញ្ចូលនៅក្នុង AngkorChat,  ជាការចែករំលែកបច្ចេក វិទ្យា, ប្រព័ន្ធ,  ការយល់ដឹងទូលំទូលាយ,  និងព័ត៌មានជាមួយ ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំដើម្បីផ្តល់ជូននូវសេវាកម្មប្រសើរបំផុត, និងមានសុវត្ថិភាព ។ ព័ត៌មាននេះរួមបញ្ចូល ទាំងព័ត៌មានដែលយើងខ្ញុំបានមកពីលោកអ្នកផងដែរ ហើយលោកអ្នកអាចស្វែងយល់ បន្ថែមដែលមាននៅក្នុងគោលការណ៍ឯកជនភាពរបស់យើងខ្ញុំ។ យើងខ្ញុំក៏ផ្តល់ជូននូវ មធ្យោបាយសម្រាប់លោកអ្នកក្នុងការប្រាស្រ័យទាក់ទងជាមួយផលិតផល និងប្រព័ន្ធនៃ ការរចនានានារបស់ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំដែលធានាបាននូវបទពិសោធន៍ជាក់ លាក់ និងមានភាពរលូនគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុនយើងខ្ញុំ ។


  • ការតភ្ជាប់លោកអ្នកទៅកាន់ម៉ាកយីហោ, ផលិតផល, និងសេវាកម្មទៅតាមចំណាប់ អារម្មណ៍របស់លោកអ្នកដែលកំពុងស្វែងរក។

យើងខ្ញុំប្រើប្រាស់ព័ត៌មានពី AngkorFeed និងផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ ផ្សេងទៀត ក៏ដូចជាព័ត៌មានបានមកពីភាគីទីបីដើម្បីបង្ហាញជូនលោកអ្នកនូវការផ្សាយ ពាណិជ្ជកម្ម, ការផ្តល់ជូន,  និងមាតិកាផ្សព្វផ្សាយផ្សេងទៀតដែលយើងខ្ញុំគិតថាមានសារៈ ប្រយោជន៍សម្រាប់លោកអ្នក។ យើងខ្ញុំខិតខំធ្វើឱ្យមាតិកានេះមានភាពពាក់ព័ន្ធដូចទៅ នឹងបទពិសោធន៍ផ្សេងទៀតរបស់លោកអ្នកនៅលើ AngkorFeed។


  • ការស្រាវជ្រាវ និងភាពច្នៃប្រឌិត។

យើងខ្ញុំប្រើប្រាស់ព័ត៌មានដែលយើងខ្ញុំមានដើម្បីស្រាវជ្រាវពីសេវាកម្មរបស់យើងខ្ញុំ និង សហការជាមួយអ្នកដទៃដើម្បីកែលម្អនូវសេវាកម្មរបស់យើងខ្ញុំ និងចូលរួមចំណែកដល់ សុខុមាលភាពនៃសហគមន៍របស់យើងតាមរយៈការស្រាវជ្រាវ និងមានភាពច្នៃប្រឌិត។

 

ការផ្សាយពាណិជ្ជកម្មពីសេវាកម្មរបស់ AngkorFeed

ដោយប្រើប្រាស់សេវាកម្មដែលអនុវត្តតាមលក្ខខណ្ឌនេះ, មិនមានបង់ប្រាក់លើថ្លៃប្រើប្រាស់ សម្រាប់សេវាកម្ម AngkorFeed នេះទេ, លោកអ្នកនឹងបានទទួលនូវការផ្សាយពាណិជ្ជកម្មទៅលើ អាជីវកម្ម, និងស្ថាប័នដោយឥតគិតថ្លៃ,​ ទាំងក្នុង និងក្រៅពីផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ។ ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក, រួមទាំងព័ត៌មានអំពីសកម្មភាព និងផល ប្រយោជន៍របស់លោកអ្នក ដើម្បីផ្តល់នូវការផ្សាយពាណិជ្ជកម្មដែលមានអត្ថប្រយោជន៍ចំពោះ លោកអ្នកវិញផងដែរ។

ក្រុមហ៊ុនបង្ហាញជូនការផ្សាយពាណិជ្ជកម្មដែលមានអត្ថប្រយោជន៍ចំពោះលោកអ្នក ដោយមិន បង្ហាញនូវអត្តសញ្ញាណរបស់លោកអ្នកដល់អ្នកផ្សព្វផ្សាយនោះទេ។ យើងខ្ញុំមិនធ្វើការចែកចាយនូវ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទេ។ យើងខ្ញុំអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយជូនដំណឹងដល់យើងខ្ញុំអំ ពីគោលដៅអាជីវកម្ម និងគោលដៅទស្សនិកជនដែលពួកគេចង់បាន ។ល។ បន្ទាប់មកយើងខ្ញុំដាក់ បង្ហាញនូវការផ្សាយពាណិជ្ជកម្មរបស់ពួកគេទៅកាន់ប្រភេទមនុស្សតាមគោលដៅដែលពួកគេចង់បាននោះ។ យើងខ្ញុំក៏ផ្តល់ឱ្យអ្នកផ្សាយពាណិជ្ជកម្មនូវរបាយការណ៍ប្រតិបត្តិការអំពីចំនួនមនុស្ស ដែលបានធ្វើអន្តរកម្មជាមួយមាតិការបស់ពួកគេទាំងក្នុង និងក្រៅ AngkorFeed  ផងដែរ។ ឧទាហរណ៍, ដើម្បីជួយអ្នកផ្សាយពាណិជ្ជកម្មឱ្យយល់កាន់តែច្បាស់អំពីគោលដៅរបស់ពួកគេ, យើងខ្ញុំអាចផ្តល់ឱ្យពួកគេនូវព័ត៌មានប្រជាសាស្ត្រទូទៅ និងព័ត៌មានដែលមានអត្ថប្រយោជន៍ផ្សេង ទៀត។ យើងខ្ញុំមិនចែករំលែកព័ត៌មានដែលអាចធ្វើការកំណត់អត្តសញ្ញាណរបស់លោកអ្នកបាន ដោយផ្ទាល់នោះទេ (ដូចជាឈ្មោះ ឬអាសយដ្ឋានអ៊ីមែលរបស់លោកអ្នកដែលប្រើដើម្បីអាចធ្វើការ ទាក់ទងផ្ទាល់មកកាន់លោកអ្នកបាន ឬអាចប្រើដើម្បីកំណត់បាននូវអត្តសញ្ញាណរបស់លោកអ្នក នោះទេ) លុះត្រាតែមានការអនុញ្ញាតជាក់លាក់ដោយផ្ទាល់ពីលោកអ្នក ។

ម៉ាកយីហោមាតិកាដែលបានដាក់បង្ហោះដោយម្ចាស់គណនីដែលធ្វើការផ្សព្វផ្សាយផលិតផល ឬ សេវាកម្មដែលពឹងផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូអាជីវកម្មដែលបានរៀបរាប់នៅក្នុងមាតិកាអាចនឹងត្រូវបានដាក់បង្ហាញនៅលើ AngkorFeed ។

 

គោលការណ៍នៃដំណើរការព័ត៌មានផ្ទាល់ខ្លួន

ដើម្បីផ្តល់ជូននូវសេវា AngkorFeed យើងខ្ញុំត្រូវប្រមូល និងប្រើប្រាស់ព័ត៌មានរបស់លោកអ្នក។ គោលការណ៍នៃដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់យើងខ្ញុំនឹងពន្យល់ប្រាប់លោកអ្នកពីរបៀបដែលយើងខ្ញុំធ្វើការប្រមូល, ប្រើប្រាស់, និងចែករំលែកព័ត៌មាននៅលើផលិតផលផ្សេងៗរបស់ក្រុមហ៊ុន ឌីជីថល អង្គរ។ វាក៏បានរៀបរាប់អំពីវិធីផ្សេងៗ ដែលអ្នកអាចគ្រប់គ្រងព័ត៌មានរបស់អ្នកបានផងដែរ រួមទាំងការកំណត់ឯកជនភាព និងសុវត្ថិភាពនៅក្នុង AngkorFeed ។ ដើម្បីប្រើប្រាស់ AngkorFeed លោកអ្នកត្រូវតែយល់ព្រមតាមគោលការណ៍នៃដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទាំងនេះ។


  • ការទប់ស្កាត់ ឬមិនទប់ស្កាត់នរណាម្នាក់នៅលើ AngkorFeed៖

  1. សូមចូលទៅកាន់អេក្រង់ប្រូហ្វាលរបស់លោកអ្នកដើម្បីប្រើប្រាស់សំណួរ។

  2. សូមជ្រើសរើសយកពាក្យ kebab (...) ដែលស្ថិតនៅផ្នែកខាងលើនៃជ្រុងខាងស្តាំ ។

  3. សូមជ្រើសរើសយកពាក្យ ទប់ស្កាត់/មិនទប់ស្កាត់។

ចំណាំ៖ អ្នកប្រើប្រាស់ដែលលោកអ្នកបានធ្វើការទប់ស្កាត់ ពួកគេ​មិន​អាច​ចូលមើល​ការ​ដាក់បង្ហោះ, ស្តូរី, ឫអេក្រង់ប្រូហ្វាលរបស់លោកអ្នកបានទៀតទេ ។ ការទប់ស្កាត់នេះក៏ បានអនុវត្តផងដែរ ទោះបីជាពួកគេទទួលបាន URL ដែលអាចអនុញ្ញាតឱ្យចូលទៅមើល​ការ​ដាក់បង្ហោះ, ឫស្តូរី, របស់លោកអ្នកបានពីភាគីទីបី។ អ្នក​ប្រើ​ដែល​បាន​ទប់ស្កាត់​មិន​អាច​ធ្វើការផ្ញើ​សារ​ជជែកកំសាន្ត ឬ​ហៅ​ទូរស័ព្ទ​ទៅកាន់លោក​អ្នក​បានទៀត​ទេ។

 

ចំណុចគួរយល់ដឹង និងការប្រកាន់ខ្ជាប់របស់លោកអ្នក

ស្របទៅតាមការតាំងចិត្តរបស់យើងខ្ញុំក្នុងការផ្តល់ជូននូវសេវាកម្មដ៏ល្អ,  លោកអ្នកត្រូវតែយល់ដឹង និងប្រកាន់ខ្ជាប់តាមចំណុចដូចខាងក្រោម៖

1.     តើអ្នកណាដែលអាចប្រើប្រាស់ AngkorFeed នេះបាន៖

ខណៈពេលដែលយើងខ្ញុំចង់ឱ្យ AngkorFeed ជាសេវាកម្មដែលបើកចំហ និងជាសេវាកម្ម ដែលមានភាពទូលំទូលាយ,  យើងខ្ញុំក៏ចង់ឱ្យជាសេវាកម្មដែលមានសុវត្ថិភាព, មានការធា នា,  និងគោរពច្បាប់ផងដែរ។ ហេតុដូច្នេះ, មានការរឹតបន្តឹងមួយចំនួនដែលលោកអ្នកត្រូវ តែប្រកាន់ខ្ជាប់អោយបាន ប្រសិនបើលោកអ្នកចង់ក្លាយជាចំណែកមួយនៅក្នុងសហគមន៍ AngkorFeed របស់យើងខ្ញុំ។

  • លោកអ្នកត្រូវតែមានអាយុយ៉ាងតិច 12 ឆ្នាំ។ 

  • លោកអ្នកមិនមែនជាបុគ្គលដែលត្រូវបានទទួលការហាមឃាត់មិនឱ្យទទួលសេវាកម្ម AngkorFeed ក្រោមការកំណត់របស់ច្បាប់ជាធរមានណាមួយ ឬស្ថិតក្នុងបញ្ជីទណ្ឌ កម្មដែលពាក់ព័ន្ធណាមួយឡើយ។

  • លោកអ្នកមិនត្រូវមានគណនីរួចហើយពីមុនដែលត្រូវបានបិទចោលដោយពួកយើងខ្ញុំសម្រាប់ហេតុផលតាមផ្លូវច្បាប់ ឬការរំលោភបំពានលើគោលការណ៍ AngkorFeed នោះឡើយ។

  • លោកអ្នកមិនមែនជាពិរុទ្ធភាពផ្លូវភេទដែលត្រូវបានទទួលការកាត់ទោសនោះទេ។

 

2.     មានករណីមួយចំនួនដែលលោកអ្នកមិនអាចប្រើប្រាស់ AngkorFeed នេះបាន៖

  • ការក្លែងបន្លំខ្លួនជាអ្នកដទៃ ឬផ្តល់ព័ត៌មានមិនត្រឹមត្រូវ - ខណៈពេលដែលលោកអ្នក មិនចាំបាច់បង្ហាញអត្តសញ្ញាណរបស់លោកអ្នកនៅលើ AngkorFeed,  លោកអ្នកត្រូវ តែផ្តល់ឱ្យយើងនូវព័ត៌មានត្រឹមត្រូវ និងបច្ចុប្បន្នភាព (រួមទាំងព័ត៌មានចុះឈ្មោះ) ហើយប្រហែលជាត្រូវការផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនផងដែរ។ លោកអ្នកមិនត្រូវ ក្លែងបន្លំខ្លួនជានរណាម្នាក់ ឬជាស្ថាប័នណាមួយឡើយ ហើយលោកអ្នកមិនអាច បង្កើតគណនីក្នុងនាមជាអ្នកផ្សេងដោយគ្មានការអនុញ្ញាតច្បាស់លាស់ជាក់លាក់ពីនរណាម្នាក់ ឬស្ថាប័នណាមួយនោះទេ។

  • គ្មានការប្រព្រឹត្តិខុសច្បាប់, បំភាន់, ក្លែងបន្លំ, ឬសកម្មភាពដែលគ្មានការអនុញ្ញាត - លោកអ្នកមិនត្រូវចូលរួមក្នុងសកម្មភាពខុសច្បាប់, បំភាន់,  ក្លែងបន្លំ,  ឬគ្មានការ អនុញ្ញាត, ជាពិសេសមិនត្រូវបំពានលើលក្ខខណ្ឌទាំងនេះ ឬគោលការណ៍របស់ យើងខ្ញុំ, រួមទាំងគោលការណ៍ណែនាំក្នុងសហគមន៍ និងគោលការណ៍ណែនាំ ប្រព័ន្ធផ្សព្វផ្សាយរបស់ AngkorFeed ផងដែរ។ ប្រសិនបើលោកអ្នកធ្វើការបង្ហោះ មាតិកាម៉ាកយីហោលោកអ្នកត្រូវតែគោរពតាមគោលការណ៍របស់មាតិកាម៉ាកយីហោ យើងខ្ញុំ។

  • គ្មានការចូលជ្រៀតជ្រែកជាមួយប្រតិបត្តិការទូទៅនៃសេវាកម្ម - លោកអ្នកមិនត្រូវចូល ទៅបង្អាក់ ឬរារាំងប្រតិបត្តិការទូទៅនៃសេវាកម្មនោះទេ។ ទាំងនេះរួមបញ្ចូលនូវការ ប្រើប្រាស់ដែលមិនត្រឹមត្រូវដល់ការរាយការណ៍, វិវាទ,  ឬបណ្តាញស្នើសុំសារពើ ភ័ណ្ឌ, ដូចជារបាយការណ៍មិនពិត ឬក្លែងបន្លំដោយគ្មានមូលដ្ឋានច្បាស់លាស់។

  • គ្មានការបង្កើតគណនី ឬការប្រមូលព័ត៌មានដោយគ្មានការអនុញ្ញាត - លោកអ្នកមិន ត្រូវធ្វើប្រើមធ្យោបាយណាមួយដើម្បីបង្កើតគណនី ឬប្រមូលព័ត៌មានដោយគ្មានការ អនុញ្ញាតនោះទេ, រួមទាំងការបង្កើតគណនី ឬការប្រមូលព័ត៌មានដែលធ្វើឡើងដោយ ស្វ័យប្រវត្តិហើយគ្មានការអនុញ្ញាតជាក់លាក់ពីយើងខ្ញុំ។

  • គ្មានការជួញដូរ, អាជ្ញាប័ណ្ណ, ឬទិញគណនី ឬព័ត៌មាន - លោកអ្នកមិនត្រូវធ្វើការជួញ ដូរ, អាជ្ញាប័ណ្ណ, ឬទិញគណនី ឬព័ត៌មានដែលទទួលបានតាមរយៈសេវាកម្មរបស់ យើងខ្ញុំ ឬតាមរយៈយើងខ្ញុំផ្ទាល់នោះទេ។ នេះរួមបញ្ចូលទាំងការទិញ, ការលក់, ឬការ ផ្ទេរផ្នែកណាមួយ (រួមទាំងឈ្មោះនៅលើអេក្រង់) ឬគណនីរបស់អតិថិជនទាំងអស់, ការស្នើសុំ, ការប្រមូល ឬការចូលទៅប្រើប្រាស់ ព័ត៌មានរបស់លោកអ្នកពីសំណាក់អ្នក ប្រើប្រាស់ផ្សេងទៀត, ផ្លាកសញ្ញា, ឬការស្នើសុំ ឬការប្រមូលឈ្មោះអេក្រង់របស់ AngkorFeed, ពាក្យសម្ងាត់,  ដំណើការសញ្ញាសម្ងាត់មិនសមរម្យ។

  • គ្មានការបង្ហោះព័ត៌មានឯកជន ឬការសម្ងាត់របស់អ្នកដទៃដោយគ្មានការអនុញ្ញាត និង គ្មានការរំលោភបំពានសិទ្ធិអ្នកដទៃ - លោកអ្នកមិនត្រូវធ្វើការបង្ហោះព័ត៌មានឯកជន ឬ ព័ត៌មានសម្ងាត់របស់អ្នកដទៃដោយគ្មានការអនុញ្ញាត និងមិនត្រូវបំពានសិទ្ធិរបស់អ្នក ដទៃរួមទាំងកម្មសិទ្ធិបញ្ញា (ដូចជាការបំពានលើម្ចាស់កម្មសិទ្ធិ,  ពាណិជ្ជសញ្ញា, ការ ក្លែងបន្លំ, ការផលិតឡើងវិញដោយខុសច្បាប់)។ លោកអ្នក​អាច​ប្រើ​ប្រាស់កម្ម​សិទ្ធិ​បញ្ញារបស់​អ្នក​ដទៃបាន ​ដោយ​អនុលោម​ទៅតាម​ច្បាប់​រក្សាសិទ្ធិ​ និង​ការ​លើក​លែង ​ឬ​ការ​កំណត់​នូវសិទ្ធិ​ដែល​ពាក់ព័ន្ធ។ លោកអ្នក​អាចប្រកាស​ថា លោក​អ្នក​ជា​ម្ចាស់កម្ម​សិទ្ធិបញ្ញានេះ ឬ​បាន​ទទួលនូវ​សិទ្ធិ​ទាំងអស់​ដើម្បីធ្វើការ​ដាក់បង្ហោះ ឬ​ចែករំលែក​មាតិកា។ លោកអ្នកអាចរាយការណ៍បាន អំពីមាតិកាណា ដែលលោកអ្នកមើលឃើញ ថា មានការបំពានមកលើសិទ្ធិនៃកម្មសិទ្ធិបញ្ញារបស់លោកអ្នក។

    • សិទ្ធិព័ត៌មាន កម្មសិទ្ធិបញ្ញា៖ AngkorFeed យើងខ្ញុំខិតខំជួយជ្រោមជ្រែងយ៉ាង ពេញទំហឹងជូនដល់បុគ្គល និងរាល់ស្ថាប័នទាំងអស់ដើម្បីការពារសិទ្ធិនៃកម្មសិទ្ធិ បញ្ញារបស់ពួកគេ។ យើងខ្ញុំមិនអនុញ្ញាតឱ្យមានការបង្ហោះមាតិកាដែលបំពានលើ សិទ្ធិនៃកម្មសិទ្ធិបញ្ញារបស់អ្នកដ៏ទៃបានឡើយ។

    • សិទ្ធិអ្នកនិពន្ធ៖ ការរក្សាសិទ្ធិអ្នកនិពន្ធគឺជាការ ការពារស្របច្បាប់នៃស្នាដៃដើម ដូចជាសៀវភៅ, តន្ត្រី, ភាពយន្ត, និងសិល្បៈ។ ជាទូទៅ,  ការរក្សាសិទ្ធិនេះការ ពារទាំងស្រុងនូវខ្លឹមសារដើមនៃភាសា ឬរូបភាព។  មិនអាចការពារអង្គហេតុ និង គំនិតរបស់ពួកគេបានទេ ប៉ុន្តែគំនិតដើមដែលបានបង្ហាញតាមរយៈខ្លឹមសារ ឬរូប ភាព ត្រូវបានការពារ។ ដូចគ្នានេះផងដែរ, ឈ្មោះ, ចំណងជើង, ពាក្យស្លោក​ជា ដើម, ដែលមិនបានការពារពីការរក្សាសិទ្ធិនេះ អាចនឹងត្រូវការពារបានតាមរយៈ សិទ្ធិស្របច្បាប់, និងសិទ្ធិពាណិជ្ជសញ្ញាផ្សេងទៀត។

    • ពាណិជ្ជសញ្ញា៖ ពាណិជ្ជសញ្ញាគឺជាពាក្យ, ពាក្យស្លោក, និមិត្តសញ្ញា, ការរចនា (ដូចជាឈ្មោះម៉ាកយីហោ, ស្លាកសញ្ញា) ដែលបានបែងចែកជាបុគ្គល, ជាក្រុម, ជាផលិតផល ឫសេវាកម្មរបស់ក្រុមហ៊ុន។ ច្បាប់ពាណិជ្ជសញ្ញាជាទូទៅមាន គោលបំណងការពារអ្នកប្រើប្រាស់ពីការភាន់ច្រលំអំពីអ្នកផ្តល់ជូនសេវា ឬសាខា នៃផលិតផល ឬសេវាកម្ម។ ដោយសារច្បាប់មានចែងខុសៗពីគ្នាទៅតាមប្រទេស និមួយៗ ដូច្នេះទើប AngkorFeed យើងខ្ញុំ មិនអាចផ្តល់ជូន លម្អិតអំពីផ្នែក នៃច្បាប់ពាណិជ្ជសញ្ញានេះបានទេ។ សម្រាប់សំណួរដែលទាក់ទងទៅនឹងសិទ្ធិ ពាណិជ្ជសញ្ញានេះ សូមលោកអ្នកធ្វើការពិគ្រោះជាមួយមេធាវីដោយផ្ទាល់។

  • លោកអ្នកមិនត្រូវកែប្រែ ឬធ្វើការបំប្លែង ឬសមាសភាគពីផលិតផលដើមរបស់យើង ខ្ញុំឡើយ, ឬបង្កើតស្នាដៃថ្មីទៅលើការងារដែលមានស្រាប់ ឬការធ្វើវិស្វកម្មបញ្ច្រាស ពីការងារដើមដែលមានស្រាប់រួចហើយនោះឡើយ។

  • លោកអ្នកមិនត្រូវប្រើឈ្មោះដែន ឬ URL នៅលើឈ្មោះអេក្រង់របស់លោកអ្នកដោយ គ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីយើងខ្ញុំនោះទេ។

 

សិទ្ធិចាំបាច់មួយចំនួនដែលលោកអ្នកយល់ព្រមផ្តល់ឱ្យយើងខ្ញុំ

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ,  លោកអ្នកយល់ព្រមផ្តល់សិទ្ធិចាំបាច់មួយចំនួនមកដល់ក្រុម ហ៊ុនយើងខ្ញុំ ដើម្បីចូលប្រើប្រាស់នូវសេវាកម្មរបស់យើងខ្ញុំបាន។

  • ទោះបីជាយើងខ្ញុំមិនទាមទារភាពជាម្ចាស់ផ្ទាល់នៃមាតិការបស់លោកអ្នកក៏ដោយ លោកអ្នកនៅតែយល់ព្រមផ្តល់ឱ្យយើងខ្ញុំនូវអាជ្ញាប័ណ្ណដើម្បីធ្វើការប្រើប្រាស់នូវមាតិកា របស់លោកអ្នកបាន។ កម្មសិទ្ធិចំពោះមាតិកាផ្ទាល់របស់លោកអ្នកនៅតែមិនបានផ្លាស់ ប្តូរ។ យើងខ្ញុំមិនទាមទារកម្មសិទ្ធិលើមាតិកាដែលលោកអ្នកបានដាក់បង្ហោះ ឬតាមរយៈ សេវាកម្មនោះទេ,  ហើយលោកអ្នកមានសេរីភាពក្នុងការចែករំលែកវាជាមួយអ្នកដទៃបាន គ្រប់ទីកន្លែង។ ទោះជាយ៉ាងណាក៏ដោយដើម្បីផ្តល់ជូននូវសេវាកម្មដល់លោកអ្នកបាន យើងខ្ញុំត្រូវការសិទ្ធិស្របច្បាប់ជាក់លាក់មួយ ('អាជ្ញាប័ណ្ណ') មកពីលោកអ្នក។ នៅពេល ដែលលោកអ្នកធ្វើការចែករំលែក, ការបង្ហោះ,  ឬកំពុងដាក់បង្ហោះមាតិកាដែលត្រូវបាន ការពារដោយកម្មសិទ្ធិបញ្ញា (ដូចជារូបថត ឬវីដេអូ) នៅលើបណ្តាញ ឬតភ្ជាប់ជាមួយនឹង សេវាកម្មរបស់យើងខ្ញុំក៏ដោយ,  លោកអ្នកត្រូវតែយល់ព្រម ផ្តល់ឱ្យយើងខ្ញុំនូវសិទ្ធិបង្ហោះ មិនផ្តាច់មុខ, មិនគិតថ្លៃ,  សិទ្ធិអាចផ្ទេរបាន, មានបន្តអាជ្ញាប័ណ្ណ,  និងមានអាជ្ញាប័ណ្ណទូ ទាំងពិភពលោក, ដើម្បីធ្វើការប្រើប្រាស់, ចែកចាយ, កែប្រែ,  ដំណើរ ការ, ថតចម្លង, អនុ វត្ត ឬដាក់បង្ហាញបានជាសាធារណៈ,  អាចបកប្រែបាន និងអាចបង្កើត ស្នាដៃចម្លងដែល បានមកពីមាតិការបស់លោកអ្នក (ស្របតាមការកំណត់ឯកជនភាព និងការកំណត់ពីកម្ម វិធីរបស់លោកអ្នក)។ អាជ្ញាប័ណ្ណនេះប្រើប្រាស់សម្រាប់គោលបំណងប្រតិបត្តិការ និង ផ្តល់សេវាកម្មជូនដល់លោកអ្នក រួមទាំងអ្នកប្រើប្រាស់ផ្សេងទៀតផងដែរ។ លោកអ្នកមាន ជម្រើសក្នុងការលុបចោលមាតិការបស់លោកអ្នកជាលក្ខណៈបុគ្គល។ ប្រសិនបើលោក អ្នកបានចាកចេញពីសេវាកម្មដោយមិនបានធ្វើការលុបចោលមាតិកាទាំងអស់របស់ លោកអ្នកទេ, លោកអ្នកអាចធ្វើការស្នើសុំលុបចោលមាតិការបស់លោកអ្នកបាននៅពេល ក្រោយផងដែរ ដោយធ្វើការបញ្ជូនឯកសារផ្ទៀងផ្ទាត់អត្តសញ្ញាណមកកាន់ភ្នាក់ងារសេ វាកម្មអតិថិជនរបស់យើងខ្ញុំ។

  • លោកអ្នកយល់ព្រមផ្តល់សិទ្ធិឱ្យយើងខ្ញុំក្នុងការប្រើប្រាស់ព័ត៌មានដែលទាក់ទងទៅនឹងឈ្មោះអេក្រង់,  រូបភាពប្រូហ្វាល, និងព័ត៌មានអំពីទំនាក់ទំនងនៃការផ្សាយពាណិជ្ជកម្ម,  និងមាតិកាផ្សព្វផ្សាយ, ឫសកម្មភាពដែលមាននៅក្នុងគណនីរបស់លោកអ្នក។ លោកអ្នក យល់ព្រមផ្តល់សិទ្ធិឱ្យយើងខ្ញុំក្នុងការបង្ហាញឈ្មោះអេក្រង់, ប្រូហ្វាលរូបភាព, និងព័ត៌មាន អំពីសកម្មភាពរបស់លោកអ្នក (ដូចជាការ 'ចូលចិត្ត') ឬការទំនាក់ទំនង (ជាមួយ 'មិត្តភ័ក្តិ') ឬការតភ្ជាប់ជាមួយគណនីផ្សេង, ក្នុងការផ្សាយពាណិជ្ជកម្ម,  ឫការផ្តល់ជូន, និងមាតិកា ផ្សព្វផ្សាយផ្សេងទៀតដែលត្រូវបានដាក់បង្ហាញនៅតាមផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ របស់យើងខ្ញុំទាំងអស់ដោយឥតគិតថ្លៃ។ ជាឧទាហរណ៍,  យើងខ្ញុំអាចធ្វើ ការបង្ហាញបានថា លោកអ្នកចូលចិត្តនូវការផ្សាយពាណិជ្ជកម្មដែលបានដាក់បង្ហោះរួមជា មួយម៉ាកយីហោមួយនេះនៅលើ AngkorFeed របស់យើងខ្ញុំ។ ការបង្ហាញនេះគ្រាន់តែជា ការបង្ហាញនូវចំនួននៃសកម្មភាពរបស់លោកអ្នក និងមិត្តភ័ក្តិក្នុងការ(=តាមដាន) នៅលើ មាតិកាផ្សេងៗ, សកម្មភាពរបស់លោកអ្នក និងមិត្តភ័ក្តិក្នុងការ (=តាមដាន) នៅលើមាតិ កាផ្សព្វផ្សាយនេះអាចមើលឃើញបានចំពោះតែអ្នកណាដែលមានសិទ្ធិចូលទៅមើលមាតិកានោះតែប៉ុណ្ណោះ។ យើងខ្ញុំក៏គោរពនូវការកំណត់ក្នុងការដាក់ផ្សាយពាណិជ្ជកម្មរបស់ លោកអ្នកផងដែរ។ លោកអ្នកអាចធ្វើការស្វែងយល់បន្ថែមទៀតអំពីរបៀបកំណត់ក្នុងការ ផ្សាយពាណិជ្ជកម្មណាមួយដែលលោកអ្នកមិនចង់ឃើញដូចខាងក្រោម។

  • បំបាំងពាណិជ្ជកម្ម៖ ដើម្បីបំបាំងចោលនៃការផ្សាយពាណិជ្ជកម្មណាមួយដែលលោក អ្នកមិនចង់ឃើញ សូមអនុវត្តតាមជំហានទាំងនេះ៖

  1. ចុចទៅលើពាក្យ kebab (...) ដែលស្ថិតនៅផ្នែកខាងលើនៃជ្រុងខាងស្តាំ។

  2. ចុចទៅលើពាក្យ 'មិនចាប់អារម្មណ៍លើពាណិជ្ជកម្មនេះ' ។

  • រាយការណ៍ពាណិជ្ជកម្ម៖ ដើម្បីរាយការណ៍អំពីការផ្សាយពាណិជ្ជកម្មដែលលោកអ្នក មើលឃើញថាមានលក្ខណៈមិនសមរម្យ ឬមានការបំភាន់ណាមួយសូមអនុវត្តតាមជំ ហានទាំងនេះ៖

  1. ចុចទៅលើពាក្យ kebab (...) ដែលស្ថិតនៅផ្នែកខាងលើនៃជ្រុងខាងស្តាំដោយយក ពាក្យ បង្ហោះផ្សព្វផ្សាយ។

  2. ចុចទៅលើពាក្យ 'រាយការណ៍ពាណិជ្ជកម្មនេះ' ។

  3. ជ្រើសរើសជម្រើសដែលសមស្របទៅនឹង 'ហេតុផលដែលលោកអ្នកចង់រាយ ការណ៍អំពីពាណិជ្ជកម្មនេះ' ដើម្បីប្រាប់យើងខ្ញុំអោយបានដឹងច្បាស់អំពីមូលហេតុ ដែលលោកអ្នកកំពុងរាយការណ៍អំពីពាណិជ្ជកម្មមួយនេះ។

  • លោកអ្នកយល់ព្រមផ្តល់ឱ្យយើងខ្ញុំអាចធ្វើការទាញយក និងដំឡើងបច្ចុប្បន្នភាពនៃសេ វាកម្មទៅកាន់ឧបករណ៍របស់លោកអ្នកបានគ្រប់ពេលវេលា។

 

សិទ្ធិកាន់កាប់បន្ថែមរបស់ក្រុមហ៊ុន

  • ប្រសិនបើលោកអ្នកជ្រើសរើសយកឈ្មោះអេក្រង់ ឬឧបករណ៍សម្គាល់ស្រដៀងគ្នា សម្រាប់គណនីរបស់លោកអ្នក,  យើងខ្ញុំអាចផ្លាស់ប្តូរវាបានប្រសិនបើយើងខ្ញុំមើលឃើញ ថាមានភាពមិនសមរម្យ ឬមានករណីចាំបាច់ណាមួយ (ឧទាហរណ៍ប្រសិនបើរកឃើញថាមានការបំពានលើកម្មសិទ្ធិបញ្ញារបស់នរណាម្នាក់ ឬមានការក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ផ្សេង ទៀត)។

  • ប្រសិនបើលោកអ្នកប្រើមាតិកាដែលត្រូវនឹងកម្មសិទ្ធិបញ្ញាដែលជាកម្មសិទ្ធិរបស់យើងខ្ញុំ ហើយធ្វើការប្រើប្រាស់នៅក្នុងសេវាកម្មរបស់យើងខ្ញុំ (ឧទាហរណ៍. រូបភាព, ការរចនា, វីដេអូ ឬសំ ឡេងដែលយើងខ្ញុំបានផ្តល់ឱ្យដោយធ្វើការបន្ថែមទៅក្នុងមាតិការបស់លោកអ្នកដែល បានបង្កើតឬ ចែករំលែក) យើងខ្ញុំសូមរក្សាសិទ្ធិចំពោះមាតិកាបែបនេះ ដោយចាត់ទុកថា មិនមែនជាមាតិកាតែមួយគត់របស់លោកអ្នកនោះទេ។


  • លោកអ្នកអាចប្រើសិទ្ធិនៃកម្មសិទ្ធិបញ្ញា និងពាណិជ្ជសញ្ញារបស់យើងខ្ញុំ ឬសញ្ញាស្រដៀង គ្នាបានលុះត្រាតែ លោកអ្នកបានទទួលនូវការអនុញ្ញាតច្បាស់លាស់តាមរយៈការណែនាំ អំពីម៉ាកយីហោ ឬមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរអំពីយើងខ្ញុំជាមុនសិន។

  • លោកអ្នកត្រូវតែទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរអំពីយើងខ្ញុំ ឬការអនុញ្ញាត នៅក្រោមអាជ្ញាប័ណ្ណដែលបើកចំហជាដាច់ខាត មុនពេលធ្វើការកែប្រែនូវប្រភពកូដរបស់ យើងខ្ញុំ,  ឫការបង្កើតស្នាដៃថតចម្លងចេញពីប្រភពកូដដើមរបស់យើងខ្ញុំ, ឬព្យាយាមធ្វើ ការចងក្រងបញ្ច្រាសមកវិញតាមរយៈការទាញយកពីប្រភពកូដដើមអំពីយើងខ្ញុំផងដែរ។

 

ការចោលលុបមាតិកា និងការបិទដំណើការគណនី ឬលុបចោលគណនី

  • ប្រសិនបើយើងខ្ញុំកំណត់បានថាមាតិកា ឬព័ត៌មានដែលលោកបានអ្នកចែករំលែកនៅលើ សេវាកម្មមានការបំពានលើលក្ខខណ្ឌប្រើប្រាស់ទាំងនេះ, គោលការណ៍របស់យើងខ្ញុំ (រួម ទាំងគោលការណ៍ណែនាំសហគមន៍របស់ AngkorFeed),  ឬមានការតម្រូវឱ្យលុបចោល ពីខាងច្បាប់ យើងខ្ញុំអាចធ្វើការលុបចោលមាតិកានោះបានដោយគ្មានការតវ៉ា។ យើងខ្ញុំ អាចផ្អាកដំណើការភ្លាមៗ ឬបដិសេធមិនផ្តល់សេវាកម្មជូនទាំងអស់ ឬផ្នែកណាមួយដល់ លោកអ្នក (រួមទាំងការបញ្ឈប់ ឬការបិទដំណើរការប្រើប្រាស់ផលិតផល និងសេវាកម្ម ទាំងអស់របស់ក្រុមហ៊ុន ឌីជីថល អង្គរយើងខ្ញុំ) ប្រសិនបើមានភាពចាំបាច់ដើម្បីការពារ ជូនដល់សហគមន៍ ឬសេវាកម្មរបស់យើងខ្ញុំផ្ទាល់,  ឬប្រសិនបើលោកអ្នកអាចនឹងបង្ក ហានិភ័យប៉ះពាល់ដល់បញ្ហាផ្លូវច្បាប់មកដល់យើងខ្ញុំ, ឫប្រសិនបើលោកអ្នកបានបំ ពានលើលក្ខខណ្ឌទាំងនេះ ឬគោលការណ៍របស់យើងខ្ញុំ (រួមទាំងគោលការណ៍ណែនាំ សហគមន៍របស់ AngkorFeed),  ឫប្រសិនបើលោកអ្នកមានការបំពានលើកម្មសិទ្ធិបញ្ញា របស់អ្នកដទៃម្តងហើយម្តងទៀត,  ឬប្រសិនបើមានការអនុញ្ញាត ឬតម្រូវពីច្បាប់ដោយ ផ្ទាល់។ យើងខ្ញុំអាចបញ្ឈប់ ឬកែប្រែសេវាកម្ម, លុបចោល ឬទប់ស្កាត់មាតិកា ដែលបានចែករំលែកនៅលើសេវាកម្ម, ឬផ្អាកដំណើការទាំងស្រុងនូវការផ្តល់សេវាទាំង អស់ ឬផ្នែកណាមួយ ប្រសិនបើយើងខ្ញុំជឿជាក់ដោយមានហេតុផលជាចាំបាច់ដើម្បី ជៀសវាង ឬកាត់បន្ថយផលប៉ះពាល់ដល់ផ្នែកច្បាប់ ឬបទប្បញ្ញត្តិអវិជ្ជមានណាមួយមក លើយើងខ្ញុំផ្ទាល់។ ប្រសិនបើលោកអ្នករកឃើញថា ថាគណនីរបស់លោកអ្នកត្រូវបានបិទ ដោយមិនមានកំហុសពាក់ព័ន្ធជាមួយនឹងករណីដូចខាងលើ សូមធ្វើការទំនាក់ទំនងមក កាន់ភ្នាក់ងារសេវាកម្មអតិថិជនរបស់យើងខ្ញុំ។ ការលុបចោលមាតិកា ឬគណនីមួយនឹង ចាប់ផ្តើមដោយស្វ័យប្រវត្តិក្នុងរយៈពេល 30ថ្ងៃ បន្ទាប់ពីធ្វើការស្នើសុំ។ ដំណើការលុប ចោលមាតិកាអាចចំណាយពេលរហូតដល់ 90ថ្ងៃ បន្ទាប់ពីចាប់ផ្តើមធ្វើការលុបចោល។ ក្នុងអំឡុងពេលដំណើរការលុបចោលនេះ, អ្នកប្រើប្រាស់មិនអាចមើលឃើញមាតិកាបាន ទេ ប៉ុន្តែមាតិកានៅតែស្ថិតក្រោមការគ្រប់គ្រងរបស់យើងខ្ញុំតាមលក្ខខណ្ឌនៃការប្រើប្រាស់ ទាំងនេះ និងគោលការណ៍ឯកជនភាពដដែល។ វាអាចចំណាយពេលបន្ថែមទៀតរហូត ដល់ 90ថ្ងៃ  ដើម្បីលុបចោលមាតិកាទាំងស្រុងចេញពីប្រព័ន្ធសម្រាប់ការបម្រុងទុក និងការ សង្គ្រោះមហន្តរាយ។

  • មាតិកានឹងមិនត្រូវបានលុបចោលទេក្នុងរយៈពេល 90ថ្ងៃ បន្ទាប់ពីដំណើការលុបចោល គណនី ឬការចាប់ផ្តើមនៃដំណើរការលុបចោលមាតិកានៅក្នុងករណីដូចខាងក្រោម៖


    • ប្រសិនបើមានអ្នកណាម្នាក់បានប្រើប្រាស់មាតិកាក្រោមអាជ្ញាប័ណ្ណនេះ ហើយមិន ទាន់បានលុបវាចោលទេ (ក្នុងករណីដែលអាជ្ញាប័ណ្ណនៅតែមានសុពលភាពរហូត ដល់មាតិកាត្រូវបានលុបចោល) ឬ

    • ដោយសារបច្ចេកទេសនៅក្នុងប្រព័ន្ធរបស់យើងខ្ញុំមានកំណត់ ប្រសិនបើការលុប ចោលក្នុងរយៈពេល 90ថ្ងៃ មិនអាចទៅរួចទេ (ហើយក្នុងករណីបែបនេះ, យើងខ្ញុំនឹង ធ្វើការលុបចោលមាតិកាភ្លាមៗទៅតាមលក្ខណៈបច្ចេកទេសដែលអាចធ្វើទៅបាន) ឬ

    • ប្រសិនបើការលុបចោលភ្លាមៗអាចកំណត់សកម្មភាពរបស់យើងខ្ញុំបានដូចជា៖

      • ការស៊ើបអង្កេត ឬបញ្ជាក់ពីសកម្មភាពខុសច្បាប់ ឬសង្ស័យថាមានការបំពានទៅ លើលក្ខខណ្ឌ ឬគោលការណ៍របស់យើងខ្ញុំ (ឧទាហរណ៍. ការស៊ើបអង្កេត ឬបញ្ជាក់ពីការ ប្រើប្រាស់ខុសនៃផលិតផល ឬប្រព័ន្ធរបស់យើងខ្ញុំ)

      • ការ ការពារសុវត្ថិភាព និងភាពសន្តិសុខនៃផលិតផល, ប្រព័ន្ធ, និងអ្នកប្រើប្រាស់ របស់យើងខ្ញុំ

      • រក្សាភស្តុតាង ឬអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់

      • អនុលោមតាមសំណើពីអាជ្ញាធរតុលាការ ឬរដ្ឋបាល,  ភ្នាក់ងារអនុវត្តច្បាប់ ឬទី ភ្នាក់ងាររដ្ឋាភិបាល

    • ក្នុង​ករណី​បែប​នេះ, មាតិកា​នឹង​ត្រូវ​បាន​រក្សា​ទុកដរាប​ណាមានភាព​ចាំបាច់​សម្រាប់​តែ​ ​ក្នុង​គោល​បំណង​រក្សានូវ​មាតិកាតែប៉ុណ្ណោះ។ (រយៈពេលពិតប្រាកដនៃការរក្សាទុក មាតិកានេះ មានការប្រែប្រួលទៅតាមករណីនិមួយៗ)

    • ប្រសិនបើគ្មានសំណើណាមួយមកពីអ្នកប្រើប្រាស់ដើម្បីលុបចោលមាតិកានេះ

  • ប្រសិនបើលោកអ្នកធ្វើការលុបចោលគណនីរបស់លោកអ្នក,  លក្ខខណ្ឌទាំងនេះត្រូវបាន បញ្ចប់, ដូចគ្នានឹងកិច្ចសន្យារបស់លោកអ្នកជាមួយយើងខ្ញុំដែរ,  ប៉ុន្តែបទប្បញ្ញត្តិនៃផ្នែក នេះ និងផ្នែកខាងក្រោម ('ក្នុងករណីមិនយល់ស្រប') នៅតែអនុវត្តបន្ទាប់ពីគណនីត្រូវបាន លុបចោល ឬបិទដំណើរការ។

 

ករណីមានការខ្វែងគំនិតគ្នានូវលក្ខខណ្ឌនៃកិច្ចសន្យាជាមួយក្រុមហ៊ុនរបស់យើងខ្ញុំ

  • ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកអ្នកតាមរយៈសេវាកម្មនេះក៏ជាកម្មវត្ថុនៃគោលការណ៍ណែនាំនូវប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំផងដែរ,  ហើយប្រសិនបើលោកអ្នកប្រើ លក្ខណៈពិសេសជាក់លាក់ ឬសេវាកម្មពាក់ព័ន្ធណាមួយ លោកអ្នកនឹងមានឱកាសយល់ ព្រមចំពោះលក្ខខណ្ឌបន្ថែម ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងលោកអ្នកជាមួយ យើងខ្ញុំ។ ជាឧទាហរណ៍,  ប្រសិនបើលោកអ្នកប្រើនូវមុខងារបង់ប្រាក់ លោកអ្នកត្រូវតែ យល់ព្រមតាមលក្ខខណ្ឌ AngkorPay របស់យើងខ្ញុំ។ ប្រសិនបើលក្ខខណ្ឌមានភាពប៉ះទង្គិច ជាមួយកិច្ចសន្យា,  លក្ខខណ្ឌបន្ថែមនេះនឹងមានអាទិភាពជាង។

  • ប្រសិនបើមានផ្នែកមួយនៃកិច្ចសន្យានេះមិនអាចអនុវត្តបាន, ផ្នែកដែលនៅសល់នឹងបន្ត មានប្រសិទ្ធភាពដដែល។

  • ការផ្លាស់ប្តូរ ឬការបដិសេធចំពោះកិច្ចសន្យានេះ គឺអាចធ្វើទៅបានជាលាយលក្ខណ៍អក្សរ តែប៉ុណ្ណោះ,  ដែលចុះហត្ថលេខាដោយយើងខ្ញុំ។ ការខកខានរបស់យើងខ្ញុំក្នុងការអនុវត្ត ផ្នែកណាមួយនៃកិច្ចសន្យានេះមិនមានន័យថាជាការលើកលែងនោះទេ។

  • យើងខ្ញុំរក្សាសិទ្ធិទាំងអស់ក្នុងការដែលបានផ្តល់ជូនលោកអ្នកមិនច្បាស់លាស់។

 

អ្នកកាន់កាប់សិទ្ធិក្រោមកិច្ចព្រមព្រៀងនេះ

  • កិច្ចសន្យានេះមិនផ្តល់សិទ្ធិដល់ភាគីទីបីទេ។

  • លោកអ្នកមិនអាចផ្ទេរសិទ្ធិ ឬកាតព្វកិច្ចរបស់លោកអ្នកក្រោមកិច្ចសន្យានេះទៅឱ្យអ្នក ផ្សេងដោយគ្មានការយល់ព្រមពីយើងខ្ញុំបានទេ។

  • សិទ្ធិ និងកាតព្វកិច្ចរបស់យើងខ្ញុំអាចត្រូវបានផ្ទេរទៅឱ្យអ្នកដទៃ។ ជាឧទាហរណ៍ វាអាច កើតឡើងដោយសារការផ្លាស់ប្តូរកម្មសិទ្ធិរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈការរួមបញ្ចូលគ្នា ឬការលក់ទ្រព្យសកម្ម ឬតាមតម្រូវការពីខាងច្បាប់ដោយផ្ទាល់។

 

ភាគីដែលទទួលខុសត្រូវក្នុងគ្រាអាសន្ន

  • សេវាកម្មរបស់យើងខ្ញុំត្រូវបានផ្តល់ជូន 'ដូច ដែល',  ហើយយើងខ្ញុំមិនអាចធានាបានថា សេវាកម្មរបស់យើងខ្ញុំនឹងមានសុវត្ថិភាព និងស្ថេរភាព ឬដំណើរការល្អឥតខ្ចោះគ្រប់ពេល វេលានោះទេ។ នៅក្នុងការអនុញ្ញាតដោយច្បាប់ដែលបានកំណត់,  យើងខ្ញុំក៏មិនធ្វើការធា នាបានដោយប្រយោលណាមួយដែរ,  រួមទាំងមិនកំណត់ចំពោះការធានាដោយបញ្ជាក់អំ ពីលទ្ធភាពនៃការធ្វើពាណិជ្ជកម្ម, ភាពសមស្របនៃគោលបំណងជាក់លាក់ណាមួយ, សិទ្ធិ អំណាច,  និងមិនមានការមិនរំលោភបំពាននោះទេ។

  • យើងខ្ញុំក៏មិនទទួលខុសត្រូវផងដែរចំពោះសកម្មភាព ឬពាក្យសម្ដីរបស់មនុស្ស, មិនថានៅ លើបណ្តាញអ៊ីនធើណេត ឬនៅក្រៅបណ្តាញ,  ឬនៅលើមាតិកា (រួមទាំងមាតិកាដែល ខុសច្បាប់ ឬបង្កនូវគ្រោះថ្នាក់)។ យើងខ្ញុំក៏មិនទទួលខុសត្រូវចំពោះសេវាកម្ម និងលក្ខណៈ ពិសេសដែលបានផ្តល់ដោយមនុស្ស ឬក្រុមហ៊ុនផ្សេងទៀតនោះដែរ,  ទោះបីជាលោកអ្នក ចូលទៅប្រើប្រាស់ពួកវាតាមរយៈសេវាកម្មរបស់យើងខ្ញុំក៏ដោយ។

  • ការទទួលខុសត្រូវរបស់យើងខ្ញុំចំពោះបញ្ហាទាំងអស់ដែលកើតឡើងពីសេវាកម្មមាន កម្រិត អតិបរមា ត្រឹមច្បាប់ដែលបានអនុញ្ញាតប៉ុណ្ណោះ។ យើងខ្ញុំមិនអាចដឹងពីផលប៉ះ ពាល់ដល់បញ្ហាសេវាកម្មដែលអាចកើតមានឡើងទាំងអស់បាននោះទេ។ លោកអ្នកយល់ ព្រមថាយើងខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ចំណេញ, ប្រាក់ចំណូល, ព័ត៌ មាន, ឬទិន្នន័យ, ឬការត្រាប់តាម, ដោយករណីពិសេសណាមួយ,  ឫដោយប្រយោល, គំរូវិជ្ជមាន, ការដាក់ទោសទណ្ឌ ឬការខូចខាតដោយចៃដន្យណាមួយដែលបានកើតឡើង មកពីករណីខាងលើ,  ឬទាក់ទងនឹងលក្ខខណ្ឌទាំងនេះ ដោយមិនគិតថាតើយើងខ្ញុំបាន យល់ដឹងពីលទ្ធភាពនៃការខូចខាតយ៉ាងណានោះទេ។ ទាំងនេះរួមបញ្ចូលនូវករណីដែល យើងធ្វើការលុបចោលមាតិកា, ព័ត៌មាន, ឬគណនីរបស់លោកអ្នកផងដែរ។

  • យ៉ាងណាក៏ដោយ ទោះបីជាមានបទប្បញ្ញត្តិទាំងនេះ ក៏ការកំណត់នូវភាពទទួលខុសត្រូវ របស់យើងខ្ញុំ ឬការលើកលែងដែលយោងទៅតាមបទប្បញ្ញត្តិទាំងនេះ ប្រហែលជាមិនត្រូវ បានអនុញ្ញាតឱ្យនៅក្រោមច្បាប់ដែលពាក់ព័ន្ធនោះទេ។ ក្នុងករណីបែបនេះ យើងខ្ញុំនឹង ទទួលខុសត្រូវក្នុងវិសាលភាពដែលបានកំណត់ដោយច្បាប់ទាំងនោះផងដែរ។

 

ការដោះស្រាយវិវាទ

លក្ខខណ្ឌនៃសេវាកម្មទាំងនេះគឺផ្អែកទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុងសម្រាប់ មូលដ្ឋាន, ប្រសិទ្ធភាព, និងការបកស្រាយរបស់ពួកគេ។ លើសពីនេះទៀត វិវាទណាមួយដែលកើត ឡើងពី ឬទាក់ទងនឹងសេវាកម្មរបស់យើងខ្ញុំ (រួមទាំងមាតិកា និងការដាក់ផ្សាយពាណិជ្ជកម្ម) រវាង យើងខ្ញុំ និងអតិថិជន នឹងត្រូវស្ថិតនៅក្រោមយុត្តាធិការផ្តាច់មុខរបស់តុលាការនៃព្រះរាជាណាចក្រ កម្ពុជាដែលជាចៅក្រមដំបូង។

 

 

លក្ខខណ្ឌនៃវិសោធនកម្ម

យើងខ្ញុំអាចធ្វើការផ្លាស់ប្តូរសេវាកម្ម និងគោលនយោបាយរបស់ AngkorFeed បានដោយត្រូវការកែ ប្រែលក្ខខណ្ឌទាំងនេះ ដើម្បីឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីការផ្លាស់ប្តូរនៅក្នុងសេវាកម្ម និងគោល នយោបាយរបស់ AngkorFeed។ លុះត្រាតែមានការទាមទារដោយស្របច្បាប់ណាមួយបើមិនដូច្នេះ ទេយើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នកមុននឹងធ្វើការផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ ហើយផ្តល់រយៈ ពេលជូនយ៉ាងហោចណាស់ 30ថ្ងៃ ដើម្បីពិនិត្យមើលពីការផ្លាស់ប្តូរទាំងនោះមុនពេលដាក់ចូលឱ្យ ប្រើប្រាស់ជាផ្លូវការ។ ប្រសិនបើលោកអ្នកនៅបន្តប្រើប្រាស់សេវាកម្មរបស់ AngkorFeed បន្ទាប់ពី មានកាលបរិច្ឆេទនៃប្រសិទ្ធភាពប្រើប្រាស់រួចហើយនោះ, លោកអ្នកនឹងត្រូវតែអនុលោមតាមលក្ខ ខណ្ឌដែលបានកែប្រែនោះផងដែរ។ ប្រសិនបើលោកអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌទាំងនេះ ឬ លក្ខខណ្ឌដែលបានធ្វើការកែប្រែទាំងនោះទេ លោកអ្នកនៅតែអាចធ្វើការលុបចោលគណនីរបស់ លោកអ្នកបាន ដោយគ្រាន់តែចូលទៅកាន់ [ទំព័រដើម] > [បន្ថែម] > [ការកំណត់] > [AngkorFeed]> [លុបចោល]។

 

(កំណែ ថ្ងៃទី 01 ខែ 12 ​ឆ្នាំ 2023​)