គោលការណ៍ភាពឯកជនភាពរបស់ AngkorFeed

ប្រភេទព័ត៌មានដែលបានប្រមូល

1.     ព័ត៌មាន និងសកម្មភាពរបស់លោកអ្នក និងអ្នកដទៃទៀត

  • ព័ត៌មាន និងមាតិកាដែលលោកអ្នកត្រូវផ្តល់

    យើងខ្ញុំធ្វើការប្រមូលមាតិកា,  ការទំនាក់ទំនង,  និងព័ត៌មានផ្សេងទៀតដែល លោកអ្នកផ្តល់ឱ្យនៅពេលដែលលោកអ្នកធ្វើការប្រើសេវាកម្មរបស់ AngkorFeed យើងខ្ញុំ, រួមទាំងនៅពេលលោកអ្នកធ្វើការចុះឈ្មោះគណនី, ការបង្កើត ឬចែក រំលែកមាតិកា និងធ្វើការទំនាក់ទំនងជាមួយអ្នកដទៃទៀត។ ទាំងនេះរួមមានព័ត៌ មាននៅក្នុង ឬអំពីមាតិកាដែលលោកអ្នកបានផ្តល់ឱ្យ,  ដូចជាទីតាំងនៃរូបថត, ឬ កាលបរិច្ឆេទរបស់ឯកសារនិមួយៗ។ វាក៏បានរួមបញ្ចូលតាមរយៈមុខងារដែល លោកអ្នកអាចមើលឃើញបាន, ដូចជាមុខងារតាមកាមេរ៉ារបស់យើងខ្ញុំ, ដែល បានណែនាំនូវបច្ចេកទេសក្នុងការកែពន្លឺរូបភាព ឬដាក់បន្ថែមរូបស្ទីគ័រមួយណា ដែលលោកអ្នកចូលចិត្ត ព្រមទាំងផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ទម្រង់កាមេ រ៉ាផងដែរ។

  • បណ្តាញ និងការតភ្ជាប់

    យើងខ្ញុំធ្វើការប្រមូលព័ត៌មានអំពីមនុស្ស, គណនី, សញ្ញា, និងក្រុមដែលលោក អ្នកបានតភ្ជាប់ជាមួយ និងរបៀបដែលលោកអ្នកប្រាស្រ័យទាក់ទងជាមួយពួក គេនៅលើសេវាកម្មរបស់យើងខ្ញុំ។ យើងខ្ញុំក៏ធ្វើការប្រមូលយកព័ត៌មានទំនាក់ទំ នងផងដែរ ប្រសិនបើអ្នកជ្រើសរើសក្នុងការដាក់បង្ហោះ, ធ្វើសមកាលកម្ម,  ឬ បានមកពីឧបករណ៍ចងចាំមួយចំនួន (ដូចជាសៀវភៅអាសយដ្ឋាន, កំណត់ត្រា ហៅទូរស័ព្ទ, ឬប្រវត្តិសារ SMS)។

  • ការប្រើប្រាស់របស់លោកអ្នក

    យើងខ្ញុំធ្វើការប្រមូលព័ត៌មានអំពីរបៀបដែលលោកអ្នកបានប្រើប្រាស់ AngkorFeed ដូចជាប្រភេទមាតិកាដែលលោកអ្នកបានចូលមើល ឬបានចូលរួមជា មួយ,  លក្ខណៈពិសេសដែលលោកអ្នកបានប្រើ, សកម្មភាពរបស់លោកអ្នក, រវាងមនុស្ស ឬគណនីដែលលោកអ្នកបានទាក់ទងជាមួយ,  និងពេលវេលា,  ប្រេកង់,  រួមទាំងរយៈពេលនៃសកម្មភាពរបស់លោកអ្នកផងដែរ។ ជាឧទាហរណ៍ យើងខ្ញុំចូលមើលនៅពេលដែលលោកអ្នកកំពុងធ្វើការប្រើប្រាស់ ហើយបាន ឃើញពីការប្រើប្រាស់ AngkorFeed របស់លោកអ្នកជាចុងក្រោយជាមួយនឹងអ្វី ដែលលោកអ្នកបានដាក់បង្ហោះ, ដូចជាវីដេអូ, និងមាតិកាផ្សេងទៀតដែលលោក អ្នកចូលទៅមើល។

  • ព័ត៌មានអំពីសកម្មភាពរបស់អ្នកដ៏ទៃ និងព័ត៌មានដែលលោកអ្នកផ្តល់

    យើងខ្ញុំធ្វើការប្រមូល និងវិភាគមាតិកា, ការទំនាក់ទំនង,  និងព័ត៌មានដែលអ្នកដ៏ ទៃទៀតបានផ្តល់ឱ្យនៅពេលដែលពួកគេធ្វើការប្រើប្រាស់ AngkorFeed ។ វាអាច រួមទាំងព័ត៌មានអំពីលោកអ្នក ដូចជានៅពេលដែលអ្នកដទៃបានចែករំលែក ឬ ផ្តល់មតិយោបល់នៅលើរូបថតរបស់លោកអ្នក,  ផ្ញើសារទៅកាន់លោកអ្នក,  ឬដាក់បង្ហោះ, ធ្វើសមកាលកម្ម,  ឬបានមកពីព័ត៌មានទំនាក់ទំនងរបស់លោក អ្នកផងដែរ។

2.     ឧបករណ៍ព័ត៌មាន

យើងខ្ញុំធ្វើការប្រមូលព័ត៌មានមកពីឧបករណ៍ដែលលោកអ្នកប្រើប្រាស់ដើម្បីតភ្ជាប់ទៅ កាន់ AngkorFeed, ការកំណត់មាតិកាផ្ទាល់ខ្លួន (រួមទាំងការផ្សាយពាណិជ្ជកម្ម) និងលក្ខណៈ ពិសេសដែលលោកអ្នកមើលឃើញនៅពេលដែលលោកអ្នកធ្វើការប្រើប្រាស់ AngkorFeed ដោយផ្អែកលើទិន្នន័យបានពីឧបករណ៍របស់លោកអ្នកផ្ទាល់។ ព័ត៌មានទាំងនេះរួមមាន៖

  • គុណលក្ខណៈឧបករណ៍៖ ព័ត៌មានមួយចំនួនដូចជាប្រព័ន្ធប្រតិបត្តិការ, កំណែ សមាសធាតុកម្មវិធី និងសំណុំកម្មវិធី, ទំហំដែលអាចផ្ទុកបាន, ប្រភេទកម្មវិធី ស្វែងរកតាមអ៊ីនធើណេត, ឈ្មោះនិងប្រភេទកម្មវិធីឯកសារ និងកម្មវិធីជំនួយដ៏ ទៃទៀត។

  • ឧបករណ៍កំណត់អត្តសញ្ញាណ៖ ជាឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់,   ឧបករណ៍កំណត់លេខសម្គាល់ ID, និងឧបករណ៍កំណត់អត្តសញ្ញាណផ្សេង ទៀត, ដូចជាបានមកពីកម្មវិធីហ្គេម, កម្មវិធីផ្សេងៗ,  ឬគណនីដែលលោកអ្នក ប្រើប្រាស់។

  • ឧបករណ៍កំណត់ទិន្នន័យ៖ ព័ត៌មានដែលលោកអ្នកអនុញ្ញាតឱ្យ AngkorFeed ទទួលយកបាន ដោយធ្វើការកំណត់នូវដំណើការជាក់លាក់ណាមួយនៅលើឧប ករណ៍របស់លោកអ្នក, ដូចជាទីតាំង GPS,  ការចូលប្រើប្រាស់កាមេរ៉ា ឬរូបថត។

  • បណ្តាញ និងការតភ្ជាប់៖ ព័ត៌មានអំពីក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័ត ឬ ISP របស់លោកអ្នក, ភាសា, ពេលវេលាតាមតំបន់, លេខទូរស័ព្ទចល័ត,  និងអាសយ ដ្ឋាន IP ។

 

និតិវិធីក្នុងការប្រមូលព័ត៌មានរបស់យើងខ្ញុំ

យើងខ្ញុំប្រើប្រាស់នូវព័ត៌មានដែលយើងខ្ញុំមានស្រាប់ (អាស្រ័យទៅលើជម្រើសដែលលោកអ្នកបាន ជ្រើសរើសយក) ដូចបានបរិយាយខាងក្រោមដើម្បីផ្តល់ជូន និងគាំទ្រនូវផលិតផលរបស់អង្គរឆាត រួមទាំងសេវាកម្មពាក់ព័ន្ធផ្សេងទៀត ដែលបានធ្វើការបរិយាយនៅក្នុងលក្ខខណ្ឌដែលមាននៅក្នុង អង្គរឆាត និង AngkorFeed ។

 

ការផ្តល់ជូន, ការធ្វើបដិរូបកម្ម, និងការកែលម្អនៃផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំ

យើងខ្ញុំប្រើប្រាស់នូវព័ត៌មានដែលយើងខ្ញុំមានស្រាប់ ដើម្បីផ្តល់ជូនផលិតផលរបស់ ឌីជីថល អង្គរ។ ការផ្តល់ជូនផលិតផល ជីថល អង្គរ រួមមានការកែប្រែមុខងារ និងមាតិកា (រួមទាំងការផ្សាយពាណិជ្ជ កម្មរបស់លោកអ្នក, មតិពត៌មានរបស់ អង្គរឆាត, AngkorFeed និងស្តូរីនៅលើ AngkorFeed) និងការ ណែនាំជូននូវព្រឹត្តិការណ៍ ឬប្រធានបទផ្សេងៗទៅកាន់មិត្តភ័ក្តិ (=តាមដាន) ដែលលោកអ្នកចាប់ អារម្មណ៍ទាំងនៅក្នុង និងក្រៅផលិតផលរបស់ ឌីជីថល អង្គរ។ ដើម្បីបង្កើតនូវបទពិសោធន៍ផ្ទាល់ ខ្លួនដែលពាក់ព័ន្ធសម្រាប់អ្នកជាពិសេសនៅក្នុងផលិតផលរបស់ ឌីជីថល អង្គរ យើងខ្ញុំប្រើប្រាស់ ទិន្នន័យដែលបានប្រមូល និងព័ត៌មានដែលទទួលយកបានពីលោកអ្នកផ្ទាល់ និងអ្នកដទៃទៀត (រួមទាំងទិន្នន័យដែលត្រូវបានការពារពិសេសណាមួយ ដែលលោកអ្នកធ្វើការជ្រើសរើសទុក សម្រាប់ផ្តល់ឱ្យយើងខ្ញុំ) ដើម្បីអាចស្វែងយល់ពីទំនាក់ទំនង, ចំណង់ចំណូលចិត្ត,  ចំណាប់អារម្មណ៍ និងសកម្មភាពរបស់លោកអ្នកផងដែរ។ ទាំងនេះក៏មានការពាក់ព័ន្ធទៅនឹងមធ្យោបាយដែលលោក អ្នកប្រើប្រាស់ដើម្បីធ្វើអន្តរកម្មជាមួយផលិតផលរបស់ ឌីជីថល អង្គរ និងព័ត៌មានអំពីមនុស្ស, ទីកន្លែង, ឬវត្ថុដែលលោកអ្នកមានទំនាក់ទំនងជាមួយ, ឬមានការចាប់អារម្មណ៍ ទាំងនៅក្នុង និង ក្រៅផលិតផលរបស់ ឌីជីថល អង្គរ ផងដែរ។

  • ព័ត៌មានជុំវិញផលិតផល និងឧបករណ៍របស់ក្រុមហ៊ុន ឌីជីថល អង្គរ៖ យើងខ្ញុំធ្វើការភ្ជាប់ ជូននូវព័ត៌មានអំពីសកម្មភាពរបស់លោកអ្នកជាមួយផលិតផល និងឧបករណ៍របស់ក្រុម ហ៊ុន ឌីជីថល អង្គរ ជាច្រើនដើម្បីបង្កើត ឫផ្លាស់ប្តូរនូវបទពិសោធន៍យ៉ាងពិសេសមួយ ដែលសមស្រប និងមានភាពស៊ីសង្វាក់គ្នាទៅលើផលិតផលរបស់យើងខ្ញុំទាំងអស់គ្រប់ទី កន្លែងនៅពេលដែលលោកអ្នកធ្វើការប្រើប្រាស់។ ជាឧទាហរណ៍ យើងអាចស្នើឱ្យមាន ការចូលរួមជជែកកំសាន្តជាក្រុមនៅក្នុង AngkorFeed ដោយផ្អែកលើមនុស្សដែលជាមិត្ត ភ័ក្តិរបស់លោកអ្នក (=កំពុងតាមដាន) ឬមានទំនាក់ទំនងក្នុងការផ្ញើសារតាម (អង្គរឆាត) ។ ស្រដៀងគ្នានេះដែរ, នៅពេលដែលលោកអ្នកចុះឈ្មោះសម្រាប់គណនីមួយនៅលើផលិត ផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ ដាច់ពីគ្នា,  យើងខ្ញុំអាចជួយលោកអ្នកក្នុងការដំឡើង ផលិតផលថ្មីនោះឱ្យបានលឿនជាងមុននូវការបំពេញព័ត៌មានចុះឈ្មោះរបស់លោកអ្នកបានដោយស្វ័យប្រវត្តិ (ដូចជាលេខទូរស័ព្ទរបស់លោកអ្នក) ពីផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ ផ្សេងទៀត។

  • ព័ត៌មានទាក់ទងទៅនឹងទីតាំង៖ យើងខ្ញុំធ្វើការប្រើប្រាស់ព័ត៌ដែលមានទាក់ទងទៅនឹងទី តាំង (ដូចជាទីតាំងបច្ចុប្បន្នរបស់លោកអ្នក, តំបន់លំនៅដ្ឋាន,  កន្លែងដែលលោកអ្នកចង់ ទៅ, ទីតាំងសម្រាប់អាជីវកម្ម និងមានមនុស្សនៅក្បែរ) ដើម្បីផ្តល់ជូន, កែសម្រួល,  និងកែលម្អផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំ រួមមានទាំងការផ្សាយពាណិជ្ជ កម្មជូនដល់លោកអ្នក និងអ្នកដទៃទៀតផងដែរ។ ព័ត៌មានដែលទាក់ទងទៅនឹងទីតាំងនេះ អាចពឹងផ្អែកទៅលើឧបករណ៍កំណត់ទីតាំង (ប្រសិនបើលោកអ្នកបានកំណត់នៅក្នុងឧប ករណ៍អនុញ្ញាតឱ្យប្រមូលព័ត៌មាននេះបាន), អាសយដ្ឋាន IP,  និងព័ត៌មានដែលបាន បង្កើតនៅពេលដែលលោកអ្នក និងអ្នកដទៃទៀតប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ (ដូចជាការចុឈ្មោះទីតាំង ឬការចូលរួមជាមួយព្រឹត្តិការណ៍អ្វីមួយ)។

  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល៖ យើងខ្ញុំប្រើប្រាស់នូវព័ត៌មានដែលយើងខ្ញុំត្រូវការ ស្ទង់មតិ និងធ្វើការស្រាវជ្រាវ, ដើម្បីសាកល្បងក្នុងការដោះស្រាយនូវបញ្ហា,  ហេតុដូច្នេះ ការអភិវឌ្ឍន៍,  ការសាកល្បង,  ដែលអាចបំពេញនូវការកែលម្អផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំបាន។ ទាំងនេះរួមបញ្ចូលនូវការប្រើប្រាស់ទិន្នន័យដើម្បីបង្កើត ផលិតផល និងមុខងារថ្មីៗផងដែរ។

  • ការផ្សាយពាណិជ្ជកម្ម និងមាតិកាផ្សព្វផ្សាយផ្សេងទៀត៖ យើងខ្ញុំប្រើប្រាស់ព័ត៌មានដែល យើងខ្ញុំមានស្រាប់ រួមទាំងព័ត៌មានដែលបានមកពី ចំណាប់អារម្មណ៍, អាកប្បកិរិយា, និង ទំនាក់ទំនងរបស់លោកអ្នក, ដើម្បីធ្វើការជ្រើសរើស និងកំណត់នូវការផ្សាយពាណិជ្ជកម្ម,  ប័ណ្ណទូទាត់, និងមាតិកាផ្សព្វផ្សាយផ្សេងទៀតដែលនឹងដាក់បង្ហាញជូនលោកអ្នក។ ទាំង នេះពាក់ព័ន្ធទៅនឹងការកែសម្រួលនូវផ្នែកទាំងអស់ ដើម្បីកំណត់ពីចំណង់ចំណូលចិត្តជា មួយនឹងអន្តរកម្មរបស់លោកអ្នកឱ្យកាន់តែនៅជិតបង្កើយ។

 

ការវាយតម្លៃ, ការវិភាគ, និងសេវាអាជីវកម្មផ្សេងទៀត

យើងខ្ញុំប្រើប្រាស់ព័ត៌មានដែលយើងខ្ញុំមានស្រាប់, ដូចជាទិន្នន័យនៅលើគេហទំព័រដែលលោកអ្នក បានចូលទស្សនា និងការចូលទៅមើលពាណិជ្ជកម្ម, ដើម្បីជួយដល់អ្នកផ្សាយពាណិជ្ជកម្ម និងដៃគូ ផ្សេងទៀតក្នុងការវាយតម្លៃពីការអនុវត្ត និងការចែកចាយនៃពាណិជ្ជកម្ម និងសេវាកម្មរបស់ពួកគេ,  ការយល់ដឹងអំពីប្រភេទមនុស្សដែលត្រូវនឹងសេវាកម្មរបស់ពួកគេ និងរបៀបដែលពួកគេធ្វើអន្តរកម្ម ជាមួយគេហទំព័រ, កម្មវិធី, និងសេវាកម្មផ្សេងៗទៀត។

 

ការលើកកម្ពស់សុវត្ថិភាព, សុចរិតភាព, និង សន្តិសុខ            

យើងខ្ញុំប្រើប្រាស់ព័ត៌មានក្រោមការកាន់កាប់របស់យើងខ្ញុំ ដើម្បីធ្វើការផ្ទៀងផ្ទាត់គណនី និងសកម្ម ភាព, ការទប់ស្កាត់ពីការប្រព្រឹត្តដែលបង្កគ្រោះថ្នាក់, ការរកឃើញ និងការទប់ស្កាត់ពីសារឥត បានការ និងបទពិសោធន៍អវិជ្ជមានផ្សេងទៀត,  ដើម្បីរក្សាបាននូវភាពត្រឹមត្រូវនៃផលិតផល របស់យើងខ្ញុំ, និង លើកកម្ពស់សុវត្ថិភាព និងសន្តិសុខនៃផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ ទាំងនៅលើ និងក្រៅពីវេទិការបស់យើងខ្ញុំ។ ជាឧទាហរណ៍, យើងខ្ញុំអាចប្រើទិន្នន័យដែលយើងខ្ញុំ ត្រូវការស៊ើបអង្កេតពី សកម្មភាពដែលគួរឱ្យសង្ស័យមួយចំនួន ឬការបំពានទៅលើលក្ខខណ្ឌ និង គោលការណ៍របស់យើង,  ឬការរកឃើញថាមាននរណាម្នាក់ត្រូវការជំនួយពីយើងខ្ញុំ។

 

ការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់

យើងខ្ញុំប្រើប្រាស់ទិន្នន័យដែលយើងខ្ញុំមានដើម្បីផ្តល់សម្ភារៈទីផ្សារជូនដល់លោកអ្នក,  ការទំនាក់ ទំនងអំពីផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំ និងធ្វើការជូនដំណឹងដល់លោកអ្នកអំពី គោលការណ៍ និងលក្ខខណ្ឌនៃ អង្គរឆាត/AngkorFeed របស់យើងខ្ញុំ។ យើងខ្ញុំក៏ប្រើប្រាស់នូវព័ត៌មាន របស់លោកអ្នកដើម្បីធ្វើការឆ្លើយតបទៅកាន់លោកអ្នកនៅរាល់ពេលដែលលោកអ្នកធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំវិញផងដែរ។

វិធីសាស្រ្តក្នុងការចែករំលែកព័ត៌មាន

1.     ការចែករំលែកនៅលើផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ

  • មនុស្ស និងគណនីដែលលោកអ្នកធ្វើការចែករំលែក និងទំនាក់ទំនងជាមួយ៖ នៅពេលលោកអ្នកប្រើប្រាស់ AngkorFeed ដើម្បីធ្វើការចែករំលែក ឬទំនាក់ទំនង ជាមួយ, លោកអ្នកអាចជ្រើសរើសយកអ្នកណាដែលលោកអ្នកចង់ ចែករំលែកជា មួយបាន, ដូចជាលក្ខណៈឯកជន,  ជាមួយតែមិត្តភ័ក្តិប៉ុណ្ណោះ,  ឬធ្វើការបង្ហោះ ជាសាធារណៈ។ ដូចគ្នានេះដែរ នៅពេលដែលលោកអ្នកធ្វើការទំនាក់ទំនងជា មួយមនុស្ស ឬអាជីវកម្មដោយប្រើប្រាស់ អង្គរឆាត ឬ AngkorFeed,  ពួកគេអាច មើលឃើញពីមាតិកាដែលលោកអ្នកបានផ្ញើចេញ។ បណ្តាញរបស់លោកអ្នកក៏ អាចមើលឃើញពីសកម្មភាពដែលលោកអ្នកមាននៅលើផលិតផលរបស់ក្រុម ហ៊ុន ឌីជីថល អង្គរ យើងខ្ញុំ,  រួមទាំងការចូលរួមជាមួយការផ្សាយពាណិជ្ជកម្ម និង មាតិកាផ្សព្វផ្សាយផងដែរ។ យើងខ្ញុំអនុញ្ញាតឱ្យគណនីផ្សេងទៀតបានមើល ឃើញដែរថា អ្នកណាខ្លះបានចូលទៅមើលស្តូរីដែលបានដាក់បង្ហោះនៅលើ AngkorFeed របស់ពួកគេនោះ។

    ព័ត៌មានដែលធ្វើការបង្ហោះជាសាធារណៈអាចត្រូវបានគេមើលឃើញគ្រប់គ្នា ទាំងនៅក្នុង និងក្រៅផលិតផលរបស់ក្រុមហ៊ុន ឌីជីថល អង្គរ,  ទោះបីជាពួកគេ មិនទាន់មានគណនីក៏ដោយ។ នេះរួមបញ្ចូលទាំងឈ្មោះរបស់លោកអ្នកនៅលើ អេក្រង់ AngkorFeed,  ព័ត៌មានដែលលោកអ្នកធ្វើការចែករំលែកជាមួយទស្សនិក ជនជាសាធារណៈ,  ព័ត៌មាននៅក្នុងប្រូហ្វាល អង្គរឆាត របស់លោកអ្នកដែល ដាក់បង្ហាញជាសាធារណៈ និងមាតិកាដែលលោកអ្នកធ្វើការចែករំលែកនៅលើ ទំព័ររបស់ AngkorFeed ។

  • មនុស្សដែលអាចមើលឃើញពីសកម្មភាពរបស់លោកអ្នកនៅលើ AngkorFeed ពួកគេមានជម្រើសក្នុងការចែករំលែក ឬធ្វើការចែករំលែកឡើងវិញនូវមាតិកា របស់លោកអ្នកជាមួយអ្នកដទៃទៀតបាន (រួមទាំងមនុស្ស និងអាជីវកម្មក្រៅពី ទស្សនិកជនដែលលោកអ្នកបានជ្រើសរើសយក), ដូច្នេះលោកអ្នកគួរតែពិចារ ណានូវចំណុចទាំងនេះ មុនពេលធ្វើការជ្រើសរើសយកទស្សនិកជនរបស់អ្នក។ ជាឧទាហរណ៍,  ប្រសិនបើលោកអ្នកចែករំលែកនូវការបង្ហោះ ឬការផ្ញើសារទៅ កាន់មិត្តភ័ក្តិ ឬគណនីដែលលោកអ្នកបានជ្រើសរើសយក, ពួកគេក៏អាចធ្វើការ ចែករំលែកវាឡើងវិញដោយផ្ទាល់ ឬនៅខាងក្រៅផលិតផលរបស់ ក្រុមហ៊ុន ឌីជីថល អង្គរ យើងខ្ញុំ។ ម្យ៉ាងទៀត, នៅពេលដែលលោកអ្នកបញ្ចេញមតិ,  ឬ មានប្រតិកម្មឆ្លើយតបចំពោះការបង្ហោះរបស់អ្នកដ៏ទៃ,  មនុស្សដែលអាចមើល ឃើញមាតិកានោះ ពួកគេក៏អាចមើលឃើញពីមតិយោបល់ ឬការឆ្លើយតបរបស់ លោកបានអ្នកផងដែរ,  ហើយអ្នកដែលដាក់បង្ហោះមាតិកា ពួកគេក៏អាចចូលទៅ ធ្វើការផ្លាស់ប្តូរនូវគោលដៅទស្សនិកជនរបស់ពួកគេបាននៅពេលក្រោយទៀត ផងដែរ។

    មនុស្សអាចប្រើប្រាស់ AngkorFeed ដើម្បីបង្កើតមាតិកាអំពីលោកអ្នក និងចែក រំលែកវាជាមួយទស្សនិកជននៃជម្រើសរបស់ពួកគេ។ ជាឧទាហរណ៍ ពួកគេអាច ចែករំលែករូបថតរបស់លោកអ្នកនៅក្នុងស្តូរី,  សំដៅដល់លោកអ្នក ឬដាក់ភ្ជាប់ មកជាមួយទីតាំងរបស់លោកអ្នកក្នុងការបង្ហោះ, ឬចែករំលែកព័ត៌មានអំពីលោក អ្នកនៅលើការបង្ហោះ ឬនៅក្នុងសារ។ ប្រសិនបើលោកអ្នកគិតថាមានភាពមិន ប្រក្រតីជាមួយនឹងមាតិកាដែលបានចែករំលែកអំពីលោកអ្នកនៅលើ AngkorFeed លោកអ្នកមានជម្រើសក្នុងការរាយការណ៍អំពីមាតិកានេះមកកាន់យើងខ្ញុំបាន។

  • ម្ចាស់កម្មសិទ្ធិថ្មី៖ ក្នុងករណីមានការផ្លាស់ប្តូរនូវម្ចាស់កម្មសិទ្ធិ ឬប្រតិបត្តិការនៃ ផលិតផល ឬទ្រព្យសម្បត្តិដែលមាននៅក្នុង AngkorFeed យើងខ្ញុំអាចធ្វើការចែក រំលែកព័ត៌មានរបស់លោកអ្នកជាមួយម្ចាស់កម្មសិទ្ធិថ្មីបាន។

 

2.     ការចែករំលែកជាមួយដៃគូដែលជាភាគី-ទីបី

យើងខ្ញុំមានការសហការណ៍ជាមួយដៃគូផ្សេងទៀតដែលជាភាគី-ទីបី ដើម្បីចូលរួមគាំទ្រ និងកែលម្អ ក្រុមហ៊ុន ឌីជីថល អង្គរ របស់យើងខ្ញុំក្នុងការពង្រីកនូវអាជីវកម្មដោយប្រើ ប្រាស់តាមអាជីវកម្មរបស់ AngkorFeed និងផ្តល់ជូននូវសេវាកម្មដោយឥតគិតថ្លៃនៅក្នុង ប្រទេសកម្ពុជា (និងប្រទេសផ្សេងទៀត)។ យើងខ្ញុំ​មិន​លក់​ព័ត៌មាន​របស់​លោកអ្នក​ទៅ​ឱ្យ​នរណា​ម្នាក់​ឡើយ មិនថាក្នុងពេលបច្ចុប្បន្ននេះ ឫ​ទៅ​អនាគត​។ យើងខ្ញុំក៏មានការដាក់ កំហិតយ៉ាង តឹងរ៉ឹងអំពីរបៀបដែលដៃគូរបស់យើងខ្ញុំអាចធ្វើការប្រើប្រាស់ និងបង្ហាញទិន្ន ន័យដែលយើងខ្ញុំបានផ្តល់ឱ្យផងដែរ។ប្រភេទនៃភាគីទីបីដែលយើងខ្ញុំធ្វើការចែករំលែក ព័ត៌មានជាមួយ៖

  • អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម៖ យើងខ្ញុំផ្តល់ជូនអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនូវ របាយ ការណ៍អំពីប្រភេទមនុស្សដែលមើលពីការផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងការ អនុវត្តនូវពាណិជ្ជកម្មរបស់ពួកគេ, ប៉ុន្តែយើងខ្ញុំមិនចែករំលែកព័ត៌មានដែលបាន កំណត់ពីអត្តសញ្ញាណរបស់លោកអ្នកផ្ទាល់ទេ (ដូចជាឈ្មោះ ឬអាសយដ្ឋាន អ៊ីមែលរបស់លោកអ្នក ដែលអាចប្រើដើម្បីទាក់ទងឬកំណត់អត្តសញ្ញាណអ្នក របស់អ្នកបាន) លុះត្រាតែមានការអនុញ្ញាតពីលោកអ្នក។ ជាឧទាហរណ៍, យើងខ្ញុំ ផ្តល់ឱ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនូវព័ត៌មានអំពីប្រជាសាស្រ្ត និងចំណាប់អា រម្មណ៍ទូទៅ (ដូចជាការផ្សាយពាណិជ្ជកម្មដែលត្រូវបានដាក់បង្ហាញដល់ស្ត្រីមាន អាយុចន្លោះពី 18 ដល់ 25 ឆ្នាំនៅក្នុងទីក្រុងភ្នំពេញដែលមានការចាប់អារម្មណ៍ ទៅលើសិល្បៈតែប៉ុណ្ណោះ) ដើម្បីកំណត់នូវគោលដៅនៃការផ្សាយពាណិជ្ជកម្ម របស់ពួកគេឱ្យកាន់តែមានភាពល្អប្រសើរឡើង។ យើងខ្ញុំក៏អាចកំណត់បានដែរ ថា តើការផ្សព្វផ្សាយពាណិជ្ជកម្មនេះមានឥទ្ធិពលដល់ការទិញ ឬសកម្មភាព ដែលទាក់ទងទៅនឹងអ្នកផ្សព្វផ្សាយដែរឬទេ។

  • ដៃគូប្រើប្រាស់ក្នុងការវិភាគសេវាកម្មរបស់ AngkorFeed៖ យើងផ្តល់ជូនបុគ្គល និងអាជីវកម្មនូវស្ថិតិ និងការយល់ដឹងរួមមួយ ដើម្បីស្វែងយល់ពីរបៀបដែល មនុស្សចូលរួមបង្ហោះ,  បញ្ជីឈ្មោះ,  វីដេអូ, និងមាតិកាផ្សេងទៀតនៅលើ និង ក្រៅពី AngkorFeed ។ ជាឧទាហរណ៍,  ប្រូហ្វាលទទួលនូវព័ត៌មានអំពីអាជីវកម្ម របស់ AngkorFeed នៃចំនួនមនុស្សដែលបានចូលមើល, ការមានប្រតិកម្មឆ្លើយ តប,  ឬផ្តល់ជាមតិយោបល់នៅលើការបង្ហោះរបស់ពួកគេ,  ក៏ដូចជាលក្ខណៈនៃ ប្រជាសាស្រ្តសរុប និងការប្រាស្រ័យទាក់ទងជាមួយគណនីផ្សេងទៀត,  ដែល អាចជួយពួកគេក្នុងការស្វែងយល់អំពីទស្សនិកជនរបស់ពួកគេឱ្យកាន់តែច្បាស់ថែមទៀត។

  • ដៃគូដែលផ្តល់ទំនិញ និងសេវាកម្មនៅក្នុង AngkorFeed៖ ប្រសិនបើលោកអ្នកជាវ មាតិកាពិសេស ឬទិញទំនិញពីអ្នកលក់នៅក្នុង AngkorFeed,  អ្នកបង្កើតមាតិកា ឬអ្នកលក់អាចទទួលបាននូវព័ត៌មានដែលលោកអ្នកធ្វើការចែករំលែកជាសាធារណៈ និងព័ត៌មានផ្សេងទៀតដែលចាំបាច់ដើម្បីបំពេញនូវប្រតិបត្តិការ,  រួមទាំង ការដឹកជញ្ជូន និងព័ត៌មានទំនាក់ទំនងលម្អិតបន្ថែមទៀត។

  • ការអនុវត្តច្បាប់ ឬសំណើខាងផ្លូវច្បាប់៖ យើងខ្ញុំចែករំលែកព័ត៌មានក្នុងការឆ្លើយ តបទៅនឹងសំណើពីខាងផ្លូវច្បាប់ ឬក្នុងស្ថានភាពណាមួយដូចដែលបានរៀបរាប់ នៅខាងក្រោម។

 

ការគ្រប់គ្រង នឹងការលុបចោលនូវព័ត៌មានរបស់លោកអ្នក

ដើម្បីគ្រប់គ្រង ឬលុបចោលព័ត៌មានរបស់លោកអ្នក,  យើងខ្ញុំរក្សាទុកទិន្នន័យរហូតដល់ពេល ដែលលែងត្រូវការចាំបាច់ក្នុងការផ្តល់ជូនសេវាកម្មរបស់ អង្គរឆាត និង AngkorFeed បន្តទៀត,  ឬ រហូតដល់ពេលដែលគណនីរបស់លោកអ្នកត្រូវបានលុបចោលហើយ, គឺអាស្រ័យទៅលើករណី មួយណាដែលបានកើតឡើងជាមុន។ ការកំណត់នេះ គឺផ្អែកទៅលើកត្តាដូចជា តាមលក្ខណៈនៃ ទិន្នន័យនិមួយៗ, ហេតុផលនិងដំណើរការដែលបានប្រមូល,  និងមានតម្រូវពីខាងផ្នែកច្បាប់ក្នុង ការរក្សាទុក ឬប្រតិបត្តិការដែលពាក់ព័ន្ធ។ ជាឧទាហរណ៍, នៅពេលដែលលោកអ្នកស្វែងរកអ្វីមួយ នៅលើ AngkorFeed,  លោកអ្នកអាចចូលទៅប្រើប្រាស់ និងលុបសំណួរនោះចេញពីប្រវត្តិស្វែងរក របស់លោកអ្នកបានគ្រប់ពេលវេលា, ប៉ុន្តែកំណត់ហេតុនៃការស្វែងរកនោះត្រូវបានលុបចោលជា ស្ថាពរបន្ទាប់ពីរយៈពេល 6ខែ។ ប្រសិនបើលោកអ្នកដាក់ស្នើសុំច្បាប់ចម្លងនៃអត្តសញ្ញាណប័ណ្ណ ដែលចេញដោយរដ្ឋាភិបាលរបស់លោកអ្នកសម្រាប់ធ្វើការផ្ទៀងផ្ទាត់គណនីយើងខ្ញុំនឹងធ្វើការលុបចោលច្បាប់ចម្លងនោះក្នុងរយៈពេល 30ថ្ងៃ បន្ទាប់ពីការត្រួតពិនិត្យមើលឡើងវិញ,  លើកលែងតែ មានការបញ្ជាក់ផ្សេងណាមួយក្រៅពីនេះ។

ព័ត៌មានដែលអ្នកដទៃបានចែករំលែកអំពីលោកអ្នកមិនស្ថិតនៅក្នុងផ្នែកនៃគណនីរបស់លោកអ្នកទេ ហើយព័ត៌មាននោះនឹងមិនត្រូវបានលុបចោលឡើយ។

 

ការឆ្លើយតបទៅនឹងសំណើខាងផ្លូវច្បាប់ និងការទប់ស្កាត់គ្រោះថ្នាក់

ការចូលទៅប្រប្រាស់នៅក្នុង AngkorFeed, ការរក្សាទុក,  និងការចែករំលែកព័ត៌មានរបស់អ្នកជា មួយនិយ័តករ,  ការអនុវត្តច្បាប់, ឬដើម្បីឆ្លើយតបទៅនឹងសំណើផ្សេងៗទៀតខាងផ្លូវច្បាប់ ។

  • នៅពេលមានអមដោយសំណើខាងផ្លូវច្បាប់ (ឧ. ដីកាស្វែងរក, ដីកាតុលាការ, ដីកាផ្សេង ទៀត) និងបានចាត់ទុកថាជាតម្រូវការយ៉ាងចាំបាច់សម្រាប់អនុវត្តច្បាប់។ នេះរួមទាំងការ ទទួលយកនូវសំណើពីយុត្តាធិការនៅក្រៅប្រទេសកម្ពុជា ក្នុងពេលដែលមានករណីចាំ បាច់ដោយយោងទៅតាមច្បាប់នៃយុត្តាធិការនោះ,  មានការប៉ះពាល់ទៅដល់អ្នកប្រើ ប្រាស់នៅក្នុងតំបន់នោះ,  និងជាសំណើដែលស្របតាមស្តង់ដារទទួលស្គាល់ជាអន្តរ ជាតិ។

  • នៅពេលដែលក្រុមហ៊ុន ឌីជីថល អង្គរ យល់ឃើញពីភាពចាំបាច់មួយចំនួន,  រួមទាំងវិធាន ការស្វែងរក និងទប់ស្កាត់ការក្លែងបន្លំ, ការប្រើប្រាស់ផលិតផលដែលគ្មានការអនុញ្ញាត, ការបំពានលើលក្ខខណ្ឌ ឬគោលនយោបាយ, ឬសកម្មភាពបង្កគ្រោះថ្នាក់ និងសកម្មភាព ខុសច្បាប់ផ្សេងៗ ដើម្បីការពារជូនលោកអ្នក និងអ្នកដទៃទៀត។ នេះរួមបញ្ចូលទាំងការ ចែករំលែកនូវព័ត៌មានស្មោះត្រង់នៃគណនីជាមួយនឹងដៃគូដែលជាភាគីទីបីដើម្បីទប់ស្កាត់ ពីការក្លែងបន្លំ, ការរំលោភបំពាន,  និងសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងទៀតនៅក្នុងផលិត ផលរបស់យើងខ្ញុំ។ ជាឧទាហរណ៍,  នៅពេលមានករណីទាំងនេះកើតឡើង,  យើងខ្ញុំធ្វើ ការផ្លាស់ប្តូរព័ត៌មានភ្លាមៗជាមួយភាគីទីបី ដើម្បីការពារប្រឆាំងនឹងការក្លែងបន្លំ និងពីការ រំលោភបំពានដែលមាននៅក្នុងផលិតផលរបស់យើងខ្ញុំ។

ព័ត៌មានដែលយើងខ្ញុំប្រមូលបានពីសកម្មភាពរបស់លោកអ្នក រួមទាំងទិន្នន័យប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងទៅនឹងការទិញទំនិញដែលធ្វើឡើងដោយប្រើផលិតផលរបស់យើងខ្ញុំ, អាចត្រូវបានចូលប្រើ និងរក្សាទុកសម្រាប់រយៈពេលដ៏យូរ ដើម្បីឆ្លើយតបទៅនឹងសំណើ ឬកាតព្វកិច្ចពីខាងផ្លូវច្បាប់,  ការស៊ើបអង្កេតរបស់រាជរដ្ឋាភិបាល,  ការបំពានដែលអាចកើតមានទៅលើលក្ខខណ្ឌ និងគោលនយោបាយរបស់យើងខ្ញុំ, ឬដើម្បីការពារ ពីការបង្កគ្រោះថ្នាក់ផ្សេងទៀតទុកជាមុន។ ។ យើងខ្ញុំក៏រក្សាទុកនូវព័ត៌មានពីគណនីដែលត្រូវបានបិទចោលនៃការបំពានទៅលើលក្ខខណ្ឌយ៉ាងហោចណាស់មួយឆ្នាំផងដែរ ដើម្បីការពារទុកជាមុនពីការបំពានដដែលនេះម្តងទៀត ឬការ បំពានទៅលើលក្ខខណ្ឌផ្សេងទៀតរបស់យើងខ្ញុំ។

 

ការជូនដំណឹងអំពីការផ្លាស់ប្តូរចំពោះគោលការណ៍ឯកជនភាព

យើង​ខ្ញុំនឹងធ្វើការ​ជូន​ដំណឹងដល់លោក​អ្នក​ជាមុន នៅ​ពេល​ដែលយើងខ្ញុំធ្វើការ​ផ្លាស់​ប្តូរនូវ​គោល ការណ៍​នេះ និង​ផ្តល់ជូនលោក​អ្នក​នូវ​ឱកាស​ដើម្បី​ត្រួតពិនិត្យ​មើល​គោលការណ៍​ដែល​បាន​កែប្រែ នេះផងដែរ ​មុន​ពេលលោក​អ្នកសម្រេចចិត្ត​ជ្រើសរើស ក្នុងការ​បន្ត​ប្រើប្រាស់នូវ​ផលិតផលរបស់ AngkorFeed យើងខ្ញុំ។

 

ការិយាល័យទំនាក់ទំនងរបស់ AngkorFeed

ក្រុមហ៊ុន ឌីជីថល អង្គរ ខូអិលធីឌី

កំណត់សម្គាល់: គោលការណ៍ឯកជនភាព

អាស័យដ្ឋាន៖ អគារជាន់ទី3, ផ្ទះលេខ 630A, ផ្លូវជាតិលេខ 2, ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីនៃឯកជនភាព៖ លោក JASON OH

ប្រធានផ្នែកអភិបាលកិច្ចនៃឯកជនភាព

 

 

(កំណែ ថ្ងៃទី 01 ខែ​ 12 ឆ្នាំ 2023)